កងកម្លាំង IRGC អ៊ីរ៉ង់ បេីកការវាយប្រហារលេីមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី ជាការសងសឹក
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា ខ្លួនបានបើកការវាយប្រហាររួមគ្នាដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋាន ទ័ពអាកាសអាមេរិក នៅហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើកោះ Larak របស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃអាទិត្យ។
យោធាអ៊ីរ៉ង់ បានកំណត់គោលដៅលើ “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងថែទាំ” ក៏ដូចជាតំបន់ដែល “យន្តហោះចម្បាំងសត្រូវ” ឈរជើងនៅមូលដ្ឋានទ័ពអាមេរិក King Hussein និង Al-Azraq នៅហ្ស៊កដានី ដោយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC៕
ប្រែសម្រួល ឈូក បូរ៉ា
