តួកគី កោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ជុំវិញការវាយប្រហារ លើនាវារបស់ខ្លួន នៅសមុទ្រខ្មៅ
អង់ការ៉ា៖ ក្រសួងការបរទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំទីក្រុងអង់ការ៉ា ជុំវិញការវាយប្រហារ ជាបន្តបន្ទាប់លើនាវា ដែលដំណើរការដោយទួរគីនៅសមុទ្រខ្មៅ នេះបើយោងតាមប្រភពព័ត៌មានអនាមិកមួយ ពីក្រសួងការបរទេសតួកគី។
ប្រភពបានឧ្យដឹងថា “ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ប្រតិកម្មរបស់តួកគី ចំពោះការវាយប្រហារដែលបានលើកឡើងត្រូវបានបង្ហាញ ហើយការព្រមានចាំបាច់ ត្រូវបានចេញទាក់ទងនឹងភាពចាំបាច់នៃការធានាសុវត្ថិភាព និងសន្តិសុខនៃជីវិត ទ្រព្យសម្បត្តិ នាវាចរណ៍ និងបរិស្ថាននៅក្នុងសមុទ្រខ្មៅ”
ការកោះហៅនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្ម ដែលដំណើរការដោយតួកគីនៅសមុទ្រខ្មៅ។
យោងតាមប្រភពព័ត៌មាន ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ត្រូវបានកោះហៅបន្ទាប់ពីការវាយប្រហារលើនាវា “Lider Bordo Mavi” ដែលដំណើរការដោយតួកគី នៅឯតំបន់ Tuapse ក្នុងសមុទ្រខ្មៅនៅថ្ងៃទី២៦ ខែសីហា និងការកំណត់គោលដៅជាបន្តបន្ទាប់លើនាវា “Lider Kocatepe” ដែលត្រូវបានបញ្ជូននៅថ្ងៃទី២៧ ខែសីហា ដើម្បីអូសនាវា ដែលបានរៀបរាប់ខាងលើ ។
អនុប្រធានាធិបតីតួកគីលោក Cevdet Yilmaz បានឧ្យដឹង កាលពីដើមសប្តាហ៍នេះថា ការកើនឡើង នៃការវាយប្រហារមិនត្រឹមតែគំរាមកំហែង ដល់សុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសន្តិសុខនៃការធ្វើនាវាចរណ៍ និងការផ្គត់ផ្គង់ស្បៀងអាហារសកលផងដែរ៕
