ព័ត៌មានអន្តរជាតិ

សន្និសីទ​សារព័ត៌មាន នៃ​ស្រុក Gyirong ​ភូមិភាគស្វយ័ត ​Xizang ៖ បច្ចុប្បន្ននេះ​ បានរៀបចំ​ចាត់​ចែង​បុគ្គលិក ​ជួយសង្គ្រោះ​គ្រប់ប្រភេទ ​ចំនួន​២១៤១នាក់​ទៅចូលរួម​ការរុករក ជួយ​សង្គ្រោះ​នៅ​ជួរ​មុខ​

ថ្ងៃទី៣០ខែ​សីហានេះ សន្និសីទ ​សារព័ត៌មាន​អំពីគ្រោះមហន្តរាយ​រអិលបាក់ដី​ “២៦សីហា” នៃ​នេប៉ាលបាន​បើកធ្វើ​នៅឃុំGyirong ​​ ដោយសារ​កើតមាន​គ្រោះមហន្តរាយ​រអិល​បាក់​ដី ​នៅ​ប៉ែកខាង​នេប៉ាល់ បានបណ្តាល​ឱ្យច្រកព្រំដែន​Gyirongដែល​ស្ថិតនៅស្រុក​Gyirongក្រុង​Xigaze​នៃភូមិភាគ​ស្វយ័តXizangមាន​មនុស្ស​ស្លាប់បាត់បង់ជីវិត​ រងរបួសនិង​បាត់​ការ​ទាក់​ទង​យ៉ាងច្រើន ។

សន្និសីទបាន​ធ្វើបទបង្ហាញថា​ បន្ទាប់ពីកើតមាន​គ្រោះមហន្តរាយ ​ភូមិភាគ​ស្វយ័ត Xi​zang​បាន​ចាប់ដំណើរការនូវ​យន្តការ​ឆ្លើយតប​បន្ទាន់នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​កម្រិត​ទី​១​ នៃ​ភូមិភាគ​ស្វយ័ត និង​យន្តការ​ជួយ​សង្រ្គោះ​បន្ទាន់នៃ​គ្រោះមហន្តរាយ​ធម្មជាតិកម្រិត​ទី​ ១​នៃ​ភូមិ​ភាគ​ស្វយ័ត ​ដោយបង្កើត​ទីបញ្ជាការ​ជួយសង្គ្រោះ​បន្ទាន់ និង​ទីបញ្ជាការ​ជួរមុខ នៃ​គ្រោះ​មហន្ត​រាយ​រអិលបាក់ដី​លើក​នេះ​។​ ក្រសួង​ហិរញ្ញវត្ថុនិង​ក្រសួងគ្រប់គ្រងអាសន្ន​នៃ​ប្រទេស​ចិន​បាន​ទម្លាក់​ប្រាក់ទុន១២០​លានយាន់​ប្រាក់ចិន ហើយ​គណៈកម្មាធិការ​ជាតិ​កំណែទម្រង់​និង​ការអភិវឌ្ឍ​ចិន បានរៀបចំ​ប្រាក់ទុន១​រយលានយាន់​ប្រាក់ចិន ដើម្បីគាំទ្រ​ការងារ​ជួយ​សង្គ្រោះ​និង​ស្តារឡើងវិញ​បន្ទាប់ពីគ្រោះ​មហន្តរាយ ។ ​បច្ចុប្បន្ននេះ​ បានរៀបចំ​ចាត់ចែង​កម្លាំង​ជួយសង្គ្រោះ​ភាគីនានាចំនួន​២១៤១នាក់​ដូចជា ​កងទ័ព​រំដោះប្រជាជន​ ប៉ូលិស​ប្រដា​ប់​អាវុធ​និង​ក្រុមពន្លត់​អគ្គិភ័យនិង​ជួយសង្គ្រោះ ​នៃ​ប្រទេស​ចិនជាដើម ព្រមទាំង​ចាត់បញ្ជូន​រថ​យន្ត​ចំនួន២៦៩​គ្រឿង និងគ្រឿង​បរិក្ខារជួយសង្គ្រោះ​ ចំនួន​៣៩២២​ចូលរួមការ​ងាររុក​រក​និង​ជួយសង្គ្រោះ​នៅជួរមុខ ៕

To Top