ព័ត៌មានអន្តរជាតិ

មូលហេតុ ដែល​បណ្តាល​ឱ្យ​កើត​មាន ​គ្រោះមហន្តរាយ​រអិលបាក់ដី ​នៅភូមិភាគ ​Xizang ឥឡូវនេះបាន​ស៊ើប​អង្កេត ​​ច្បាស់​ហើយ

អ្នក​សារ​ព័ត៌មាន ​បាន​ទទួល​ដំណឹង​ពី​សន្និសីទ សារព័ត៌មាន​ ដែលរៀបចំឡើង​ដោយ​ការិ​យា​ល័យ​ព័ត៌មាន នៃរដ្ឋបាល​ប្រជាជន​ភូមិភាគ​ស្វយ័ត ​Xizang ឱ្យ​ដឹង​ថា មូលហេតុដែល​ប​ណ្តា​ល​ឱ្យ​កើត​មាន ​គ្រោះមហន្តរាយ​រអិលបាក់ដី ​នៅភូមិភាគ ​Xizang ឥឡូវនេះបានស៊ើប​អង្កេ​ត​ច្បាស់​ហើយ ៖ កាលពីម៉ោងប្រហែល១០និង​៥២នាទី​ព្រឹកថ្ងៃ ទី២៦ ខែសីហា តាម​ម៉ោ​ង​ក្រុង​ប៉េ​កាំង ផ្ទាំងទឹកកកមួយនៅដែន​នេប៉ាល់ បានបាក់នៅរយៈកម្ពស់​ប្រហែល៥.២​០០​ម៉ែត្រ លំ​ហូរ​កម្ទេច​កម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល​៤.០០០ម៉ែត្រ ដែល​បង្កើតបាន​ជា​ការរអិល​បាក់​ដី​ដ៏ធំមួយ។

បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿន ប្រហែល២២គីឡូម៉ែត្រ វា​បាន​ទៅ​ដល់​ច្រក​ព្រំដែន​Gyirongនៃភូមិភាគ​ស្វយ័ត​Xizang ដែល​មាន​រយៈកម្ពស់​ប្រ​ហែ​ល​១.៨០០ម៉ែត្រ ហើយ​បណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុង​ទំហំ​ប្រហែល​០,៧គីឡូ​ម៉ែត្រ​កា​រ៉េ អគារចំនួន២៧​និង​សំណង់​ពាក់ព័ន្ធផ្សេង​ទៀត។

 ទ្រង់​ទ្រាយ​ ផលប៉ះពាល់​និង​សភាពការណ៍​រងគ្រោះ​ ដែលបណ្តាលមកពីការរអិល​បាក់​ដី​លើ​ក​នេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕

To Top