ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក ​Xi ​Jinping ​ចូលចិត្តប្រើ» (ប្រែជា​ពហុភាសារ) ​បាន​ចាក់​ផ្សាយ ​តាមរយៈ ​ប្រព័ន្ធសារព័ត៌មានសំខាន់ៗ ​នៃ​រដ្ឋសមាជិក​អង្គការ ​សហ​ប្រ​តិ​បត្តិការសៀងហៃ

ខណៈដែលលោក ​Xi ​Jinping ​ប្រធានរដ្ឋចិន បានអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល នៃ​អង្គការ​សហ​ប្រតិបត្តិ​ការ​សៀងហៃ ឆ្នាំ ​២០២៦ ​ព្រមទាំង​បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​ប្រទេស​កៀ​ហ្ស៊ីស៊ីស្ថាន ​ពិធីសម្ពោធការចាក់ផ្សាយ​ភាពយន្តឯកសាររឿង«ប្រយោគបុរាណ​ចិន​ដែល​លោក ​Xi ​Jinping ​ចូល​ចិត្ត​ប្រើ​»​(ប្រែជា​ពហុភាសារ)​ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍មជ្ឈិមចិន ​បាន​ប្រារព្ធធ្វើ​នៅក្រុងប៊ីសខេក ​រដ្ឋធានី​កៀ​ហ្ស៊ីស៊ីស្ថាន​នៅ​ថ្ងៃទី ​៣០ ​ខែសីហា ​។

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិន​ដែល​លោក ​Xi ​Jinping ​ចូលចិត្តប្រើ»(ប្រែជា​ពហុ​ភាសារ)​ផ្តោតសំខាន់លើ​ប្រធានបទ​ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ច ​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេក​វិទ្យា ​អរិយធម៌អេកូឡូស៊ី​និង​ជីវភាពរស់នៅរបស់ប្រជាជន​ជាដើម​ដើម្បីបក​ស្រាយ​យ៉ាង​រស់​រវើក​អំពី​ចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ​នៃ​គំនិតលោក ​Xi ​Jinping​ស្តីពី​អភិបាល​កិច្ច​ចំពោះ​ទស្សនិកជន​របស់​ប្រទេសជា​សមាជិក​នៃ​អង្គ​ការ​សហប្រតិបត្តិការ​សៀង​ហៃ ​ក៏ដូចជា​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​បទពិសោធ​ដ៏​មានតម្លៃ​របស់​ប្រទេស​ចិន​សម្រា​ប់​ដោះស្រាយ​បញ្ហា​សកល ​។

លោក ​Shen ​Haixiong ​អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម​បក្ស ​កុម្មុយ​នីស្តចិន​និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ​បានថ្លែង​សុន្ទរក​ថា​ក្នុង​ពិធីសម្ពោធនេះ​ដោយបានលើកឡើងថា ​កម្មវិធីនេះ​នឹង​បើកបង្អួចគំនិតមួយ​សម្រាប់​ឱ្យ​ទស្សនិកជន​ទាំងឡាយ​យល់ដឹង​ពី​ប្រាជ្ញាអភិបាល​កិច្ច​របស់​លោក ​Xi ​Jinping ​ប្រធាន​រដ្ឋ​ចិន​ព្រមទាំង​ជួយ​អ្នកផងទាំងពួង​ឱ្យ​យល់ដឹងឱ្យបានកាន់តែស៊ីជម្រៅ​នូវ​វប្បធម៌ចិន ​ពុទ្ធិចិន​និង​ស្មារតីចិន ​៕​

To Top