ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN | ហេតុអ្វីបានជា“ផែនការ SCO ”នៃអភិបាលកិច្ចសកល ទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំង?

អភិបាលកិច្ចសកលកំពុងឈានចូល​ “ពេលវលា SCO” ម្តងទៀត ។ ក្នុងកឱកាស​បើកកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៦បណ្តាញទូរទស្សន៍ CGTN នៃអគ្គ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្ស​ន៍​បជ្ឈិមចិន​ បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន​និងតាមរយៈវិទ្យាស្ថានស្រាវជ្រាវ ទំនាក់ទំនងអន្តរជាតិ សម័យថ្មី​ធ្វើការស្ទង់មតិ ចំពោះ​អ្នកផ្តល់បទសម្ភាសន៍ចំនួន 13707 នាក់មកពី​ 48 ប្រទេសនៅទូទាំងពិភពលោក ។ ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 74.6% ​សម្គាល់ឃើញថា SCO ផ្តល់នូវមាគ៌ាជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការរវាង​ប្រទេសដែលមានប្រព័ន្ធរបបខុសៗគ្នា ហើយបានក្លាយជាកម្លាំងសំខាន់ ក្នុងការជំរុញការកសាងទំនាក់ទំនងអន្តរជាតិ​បែបថ្មី​និងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ ។

ការស្ទង់មតិនេះ គ្របដណ្តប់លើប្រទេសអភិវឌ្ឍន៍ធំៗ​និងប្រទេស “សកល​ខាងត្បូង”។ អ្នកផ្តល់បទសម្ភាសន៍ទាំងអស់គឺជាពលរដ្ឋសាមញ្ញដែលមានអាយុពី 18 ឆ្នាំឡើងទៅ ៕

To Top