ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត រថយន្តរបស់ជប៉ុន គឺToyota និង Honda អាចនឹងជាប់គាំងជាមួយនឹងគម្រោង តម្លើងពន្ធរបស់លោក ត្រាំ លើប្រទេសកាណាដា

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងកំណត់គោលដៅ លើទីក្រុងអូតាវ៉ា ជាមួយនឹងការស្នើពន្ធ ៥០% លើការនាំចូលរថយន្តពី កាណាដា ប៉ុន្តែក្រុមហ៊ុន Toyota និង Honda របស់ជប៉ុន អាចនឹងជាអ្នកទទួលខុសត្រូវ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិត រថយន្តជប៉ុនទាំងពីរនេះ មានចំនួនជាងបីភាគបួន នៃរថយន្តទាំងអស់ដែលផលិតនៅប្រទេសកាណាដា។ អ្នកវិភាគបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនទាំងពីរ អាចត្រូវបានបង្ខំឱ្យបិទខ្សែសង្វាក់ផលិតកម្មមួយចំនួន ប្រសិនបើពន្ធចូលជាធរមាននៅថ្ងៃទី ១ ខែមករា ដូចដែលបានស្នើឡើង។

ខណៈពេលដែលកិច្ចព្រមព្រៀងមួយនៅតែអាចសម្រេចបាន ពេលវេលានៃពន្ធរបស់សហរដ្ឋអាមេរិកមិនអាចអាក្រក់ជាងនេះទេ ដោយសារក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងត្រូវបានរារាំងដោយការប្រកួតប្រជែងពីរថយន្តអគ្គិសនីចិនដែលមានតម្លៃទាបនៅក្នុងទីផ្សារដូចជា អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកឡាទីន។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់ Toyota និង Honda ហើយសំខាន់ជាងនេះទៅទៀត គឺជាទីផ្សារមួយដែលគូប្រជែងចិនដូចជា BYD មិនត្រូវបានអនុញ្ញាតឱ្យចូល។

រថយន្តដែលផលិតនៅកាណាដាមានចំនួនជិតមួយភាគបួននៃការលក់របស់ Honda នៅសហរដ្ឋអាមេរិក និង ១៧% នៃការលក់របស់ Toyota កាលពីឆ្នាំមុន ដែលច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗ នេះបើយោងតាមអ្នកវិភាគរបស់ Barclays។ ជាលទ្ធផល ប្រទេសទាំងពីរប្រឈមមុខនឹងផលប៉ះពាល់ដ៏ធំបំផុតពីផែនការរបស់លោក ដូណាល់ ត្រាំ ក្នុងការបង្កើនពន្ធទ្វេដងពី ២៥% បច្ចុប្បន្ន។
ប្រែសម្រួលៈ ណៃ តុលា

To Top