ព័ត៌មានអន្តរជាតិ

ស៊ុយអែត បញ្ជាទិញនាវាចម្បាំងបារាំង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលស៊ុយអែតបាននិយាយថា
កាលពីថ្ងៃចន្ទ ប្រទេសស៊ុយអែត បានប្រកាសទិញនាវាចម្បាំង ការពារដែនអាកាសចំនួន៤គ្រឿងដែល
ផលិតដោយបារាំង ខណៈដែលខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយប្រទេស
បារាំងដើម្បីធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី។

កិច្ចសន្យាទិញលក់ត្រូវបាន ចុះហត្ថលេខាលើនាវាចម្បាំង បារាំង Amiral Ronarc’h នៅទីក្រុង
Stockholm ដោយក្រុមហ៊ុនស៊ុយអែតSwedish Defense Materiel និងអ្នកសាងសង់
នាវាបារាំង Naval Group នៅក្នុងពិធីមួយ ដែលមានការចូលរួមដោយប្រធានាធិបតីបារាំង
លោកEmmanuel Macron និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ។

លោកKristersson បាននិយាយថា៖កិច្ចសហប្រតិបត្តិការរបស់យើងបង្ហាញថាមហាអំណាចការពារជាតិ
អឺរ៉ុបនាំមុខគេអាចបំពេញតម្រូវការជាតិរបស់ពួកគេជាមួយនឹងសមត្ថភាពឧស្សាហកម្មរួមគ្នាដោយកត់សម្គាល់
ថាវានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងស៊ុយអែត និងបារាំង។

ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍ថាកិច្ចព្រមព្រៀង នាវាចម្បាំងមានតម្លៃប្រហែល ៤,៣ពាន់លានអឺរ៉ូ
ឬប្រមាណជា៤,៩៩ ពាន់លានដុល្លារអាមេរិក ។ នាវាចម្បាំងទីមួយត្រូវបានកំណត់ពេលសម្រាប់ការដឹកជញ្ជូននៅឆ្នាំ
២០៣០ ដោយនៅសល់ ៣គ្រឿងទៀតនឹងធ្វើតាមជាបន្តបន្ទាប់។

រដ្ឋាភិបាលស៊ុយអែតបាននិយាយថា ការទិញនេះ នឹងផ្តល់នូវការពង្រឹងរយៈពេលវែង និងច្រើនសន្ធឹកសន្ធាប់នៃកងកម្លាំង
ទ័ពជើងទឹករបស់ប្រទេស និងសមត្ថភាពរបស់ខ្លួនក្នុងការរក្សាការគ្រប់គ្រងនៅសមុទ្រ ដោយបញ្ជាក់ពីសមត្ថភាពការពារ
ដែនអាកាសកម្រិតខ្ពស់ដែលមានសារៈសំខាន់ជាពិសេស៕

ប្រែសម្រួល៖ស៊ុនលី

To Top