លោក Trump ប្តេជ្ញាសងសឹកទៅលើអ៊ីរ៉ង់ បន្ទាប់ពីមូលដ្ឋានទ័ពនៅហ្សកដានី រងការវាយប្រហារធ្ងន់ធ្ងរ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃចន្ទម្សិលមិនេះ បានប្តេជ្ញាសងសឹកអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហរ៉ង់ បានបាញ់មីស៊ីលផ្លោង ទៅកាន់កងកម្លាំងអាមេរិក ក្នុងប្រទេសហ្ស៊កដានី ពេញមួយយប់។
លោក Trump បានប្រាប់ Fox News នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖យើងនឹងវាយពួកគេយ៉ាងខ្លាំងក្លា ។ នឹងមានការឆ្លើយតបជាមិនខាន ។
លោកប្រធានាធិបតីបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យមីស៊ីលអ៊ីរ៉ង់ មួយគ្រាប់ឆ្លងកាត់ការការពារ ដែនអាកាសមួយយប់ បន្ទាប់ពី បានកំណត់ថាវានឹងមិនវាយប្រហារ អ្វីឡើយ ខណៈដែលមីស៊ីល ដែលចូលមកផ្សេងទៀតត្រូវបានស្ទាក់ចាប់។
ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានក្តីសង្ឃឹមតិចតួច សម្រាប់ការចរចា ដែលអាចធ្វើទៅបាន នេះបើយោងតាមលោក Trump ។
លោក Trump បាននិយាយថា ៖ពួកគេចង់ជួបយ៉ាងខ្លាំង ។ ខ្ញុំមិនដឹងថាតើអ្នកអាចពឹង ផ្អែកលើកិច្ចព្រមព្រៀងជាមួយពួកគេបានឬអត់?៕
ប្រែសម្រួល៖ស៊ុនលី
