ព័ត៌មានអន្តរជាតិ

មេដឹកនាំប៉ាគីស្ថាននិងអ៊ីរ៉ង់ ផ្លាស់ប្តូរទស្សនៈនិងយោបល់គ្នា ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពក្នុងតំបន់ ដែលកំពុងវិវត្ត ដោយសង្កត់ធ្ងន់លើ សារៈសំខាន់នៃការចូលរួមការ ទូតដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានក្នុងជំនួបនោះ លោក Sharif បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ ប៉ាគីស្ថានចំពោះកិច្ចខិតខំប្រឹងប្រែង ដោយស្មោះស្ម័គ្រសម្រាប់ ការកសាងសន្តិភាពក្នុងតំបន់ដោយនិយាយថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់មេទ័ព
ប៉ាគីស្ថានលោក Syed Asim Munir ទៅកាន់ទីក្រុងតេហរ៉ង់ និងការចូលរួមក្នុងន័យស្ថាបនា របស់គាត់គឺជាជំហានវិជ្ជមានឆ្ពោះទៅរកការជំរុញកិច្ច
ខិតខំប្រឹងប្រែងសន្តិភាពក្នុងតំបន់។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ធ្មត់ និងការចូលរួមការទូតប្រកបដោយនិរន្តរភាព ខណៈពេលដែលគូសបញ្ជាក់អំពីតម្រូវ ការក្នុងការកសាងការយល់ដឹង ដែលសម្រេចបានក្រោមអនុស្សរណៈ នៃការយោគយល់របស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលលោកបានពិពណ៌នាថា ជាមាគ៌ាដែលអាច
សម្រេចបានតែមួយគត់ឆ្ពោះ ទៅរកសន្តិភាពយូរអង្វែងនៅក្នុងតំបន់។

លោក Pezeshkian បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ជាប់លាប់របស់ប៉ាគីស្ថានសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់ ខណៈដែលបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នា របស់ទីក្រុងតេហរ៉ង់ ក្នុងការធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាមួយទីក្រុង Islamabad លើវិស័យជាច្រើន នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីបានបន្ថែម៕

ប្រែសម្រួល៖ស៊ុនលី

To Top