ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្សី ឥណ្ឌា និងចិន ជួបជុំគ្នានៅឯកិច្ចប្រជុំកំពូល SCO នៅកៀហ្ស៊ីស៊ីស្ថាន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សា ជាមួយប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ក្រោយមកមេដឹកនាំជាតិទាំង៣នឹងចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាក្រុមប្រជាជាតិអឺរ៉ាស៊ីដែលកំពុងស្វែងរកការ កែលម្អទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច។

កាលពីដំបូងក្រុមបរទេសក្នុងតំបន់ ដែលមានសមាជិកចំនួន៥ប៉ុណ្ណោះដែលរួមមានប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាជីគីស្ថាន ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដំបូងរបស់ខ្លួន នៅទីក្រុងសៀងហៃ ចាប់តាំងពីពេលនោះមក SCO បានពង្រីកខ្លួនទៅជាអង្គការក្នុងតំបន់ដ៏ធំបំផុតសម្រាប់កិច្ចសហប្រតិបត្តិការ។
វារួមបញ្ចូលសមាជិកអចិន្ត្រៃយ៍ចំនួន១០ ដៃគូសន្ទនាចំនួន១៥និងរដ្ឋអ្នកសង្កេតការណ៍២ផងដែរ។

ក្រុមនេះមានគោលដៅ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ចជាច្រើន ហើយត្រូវបានសមាជិក របស់ខ្លួនហៅថា ជាយន្តការសំខាន់មួយក្នុងការផ្លាស់ប្តូរ ទៅកាន់ប្រព័ន្ធពិភពលោក ពហុប៉ូលថ្មីមួយ ដោយជំនួស មកវិញ នូវសម័យកាល នៃភាពឯកោនិយមរបស់សហរដ្ឋអាមេរិក ដែលបានធ្វើតាមសង្គ្រាម ត្រជាក់ទៀតនោះទេ។

រដ្ឋ SCO និយាយថា ប្រទេសលោកខាងលិច កំពុងចូលរួមក្នុងសកម្មភាពអរិភាព និងការរំខានកាន់តែខ្លាំងឡើង នៅពេលដែលការគ្រប់គ្រងពិភពលោក របស់ពួកគេធ្លាក់ចុះ ហើយការមានវេទិកាមួយ ដែលប្រទេសផ្សេងទៀត អាចយល់ព្រមលើការឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមថ្មីៗកាន់តែមានសារៈសំខាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top