ព័ត៌មានអន្តរជាតិ

លោក Zelensky គម្រាមបណ្តាក្រុមហ៊ុនអាកាសចរទាំងអស់ ដែលប្រតិបត្តិការ លើដែនអាកាសរុស្សី

បរទេស៖យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចេញនូវអ្វីដែលលោកហៅថា ការព្រមានដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី ដោយបញ្ជាក់ថា យន្តហោះណាក៏ដោយ ដែលហោះហើរឆ្លងកាត់វានឹងត្រូវបានគំរាម
កំហែងដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

ប្រធានាធិបតី Vladimir Putin បានហៅសេចក្តីថ្លែងការណ៍នេះថា ជាការប្រកាសអំពីអំពើភេរវកម្មរបស់អ៊ុយក្រែន។យោធា​អ៊ុយក្រែន​បាន​និង​កំពុង​បង្កើន​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រឆាំង​នឹង​គោលដៅ​ជនស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី។

ការវាយប្រហារ​បាន​រំខាន​ដល់​ការងារ​របស់​អាកាសយានដ្ឋាន​ស៊ីវិល​រុស្ស៊ី​ជា​បន្តបន្ទាប់ ជាពិសេស​ជុំវិញ​ទីក្រុង​ម៉ូស្គូ។កាល​ពី​ថ្ងៃ​អង្គារ លោក Zelensky បាន​អះអាង​ថា
ក្រុង​កៀវ​នឹងបិទដែន​អាកាស​រុស្ស៊ី ដោយ​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ងងឹត​ស្ទើរ​តែ​ជាមួយ​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក។ ថ្ងៃនេះ យើងចង់ព្រមានគ្រប់ក្រុមហ៊ុនអាកាសចរណ៍ដែល
ប្រើប្រាស់ដែនអាកាសរុស្ស៊ី រាល់ក្រុមហ៊ុនធានារ៉ាប់រង និងគ្រប់គ្នាដែលនៅតែប្រើប្រាស់អាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ី។

ដែនអាកាសរបស់រុស្ស៊ីកំពុងក្លាយជាគ្មានសុវត្ថិភាពទាំងស្រុងនេះបើយោងតាមអ្វីដែលគាត់បាននិយាយនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើ Telegram ។

គាត់បាន​អះអាងទៀត​ថា​៖​ថ្ងៃ​សុវត្ថិភាព​នៅ​លើ​មេឃ​របស់​រុស្ស៊ី​បាន​ចប់​ហើយ ដោយ​បន្ថែម​ថា​ការ​គំរាម​កំហែង​ត្រូវ​បាន​ដោះស្រាយ​ចំពោះ ក្រុមហ៊ុន​អាកាសចរណ៍​ដែល
​កំពុង​ហោះហើរ​ទៅ​កាន់​អាកាសយានដ្ឋាន​ជា​ចម្បង​ក្នុង​ទីក្រុង​មូស្គូផង St. Petersburgផង និង​គោលដៅ​សំខាន់ៗ​ផ្សេងទៀត​ក្នុង​ប្រទេស​រុស្ស៊ីផង៕

ប្រែសម្រួល៖ស៊ុនលី

To Top