លោកស្រីPeng Liyuan អញ្ជើញចូលរួមសកម្មភាព គ្រួសាររបស់ថ្នាក់ដឹកនាំ ដែលចូលរួមកិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការសៀងហៃ
ព្រឹកថ្ងៃទី១ ខែកញ្ញ តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសកម្មភាពគ្រួសាររបស់ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃដែលរៀបចំដោយលោកស្រី Aigul Japarovaភរិយារបស់លោកSadyr Japarovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននៅក្រុងBishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោកស្រី Peng Liyuanនិងភរិយារបស់ថ្នាក់ដឹកនាំនៃប្រទេសពាក់ព័ន្ធបានអញ្ជើញទស្សនាពិព័រណ៍វប្បធម៌ជនជាតិកៀហ្ស៊ីស៊ីស្ថាននិងថតរូបជាអនុស្សាវរីយ៍ បន្ទាប់មក បានទស្សនាការសម្តែងសិល្បៈនៅវិមានEnesay។លោកស្រី Peng Liyuanបានលើកឡើងថា ការសម្តែងល្អឥតខ្ចោះ ហើយអ្នកសម្តែងមានជំនាញខ្ពស់ ស្វាគមន៍សិល្បករ មកពីប្រទេសកៀហ្ស៊ីស៊ីស្ថានទៅសម្តែងនិងផ្លាស់ប្តូរបទពិសោធនៅក្នុងប្រទេសចិនឱ្យបានញឹកញាប់ ដើម្បីឱ្យទស្សនិកជនចិនអាចទទួលបានបទពិសោធផ្ទាល់ពីវប្បធម៌ជាតិដ៏សម្បូរបែបរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន៕
