ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា បានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ម្នាក់ របស់ក្រុមហាមាស នៅក្នុងទឹកដីហ្គាហ្សា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ម្នាក់ត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ហើយបានប្តេជ្ញាថា កងកម្លាំងអ៊ីស្រាអែលនឹងនៅតែស្ថិតនៅក្នុងឡោមព័ទ្ធ បើទោះបីជាក្រុមហាម៉ាសត្រូវបានដកហូតអាវុធ និងផ្លូវរូងក្រោមដីរបស់ខ្លួនត្រូវបានបំផ្លាញក៏ដោយ។

លោកKatz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថាសកម្មភាពរបស់យើងនៅក្នុងទីក្រុង Gaza នៅតែបន្តនៅពេលនេះ។លោកKatz បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ជាវីដេអូដោយមិនកំណត់ អត្តសញ្ញាណមន្ត្រីដែលត្រូវបានឃុំខ្លួន ឬផ្តល់ព័ត៌មានលម្អិតនៃប្រតិបត្តិការនោះទេ។

ការកត់សម្គាល់របស់គាត់ បានកើតឡើងបន្ទាប់ពីទូរទស្សន៍ Kan TV របស់រដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថាកងជីវពលប៉ាឡេស្ទីនដែលគាំទ្រ ដោយអ៊ីស្រាអែលបានចូលទៅក្នុងទីក្រុង
Gaza មួយនឹងការគាំទ្រតាមអាកាសរបស់ អ៊ីស្រាអែលក្នុង ការប៉ុនប៉ងដណ្តើមយកមេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហាម៉ាស។

លោកKatz បាននិយាយថា អ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីតំបន់ហ្គាហ្សាឡើយ រហូតទាល់តែតំបន់ជុំវិញត្រូវបានរំសាយគ្មានយោធា ក្រុមហាម៉ាស់ត្រូវបានដកហូតអាវុធ ហើយផ្លូវរូងក្រោម
ដីរបស់វាត្រូវបានបំផ្លាញ។ លោកក៏បាននិយាយដែរថាសូម្បីតែបន្ទាប់ពីនោះ IDF នឹងនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សាតាមខ្សែការពារក៏ដោយ។

លោករដ្ឋមន្ត្រីក៏បាននិយាយម្តងទៀតនូវការគំរាមកំហែងដើម្បី ឆ្លើយតបដោយបង្ខំ ចំពោះខ្លែង ប៉េងប៉ោង ឬយន្តហោះគ្មានមនុស្សបើកដែលបាញ់ចេញពីតំបន់ហ្គាហ្សា ដោយនិយាយថា អ៊ីស្រាអែល
នឹងវាយប្រហារសង្កាត់ដែលពួកគេត្រូវបានបាញ់បង្ហោះ និងកំណត់គោលដៅអ្នកដែលទទួលខុសត្រូវ៕

ប្រែសម្រួល៖ស៊ុនលី

To Top