មនុស្ស ១៨ នាក់ស្លាប់ និង ១០៨ នាក់រងរបួស ក្នុងការវាយប្រហារចុងក្រោយ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់
តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Mohammad-Reza Zafarghandi បានឧ្យដឹងថា មនុស្ស ១៨ នាក់បានស្លាប់ និង ១០៨ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារពេញមួយយប់ ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើឈ្លានពាន ចុងក្រោយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសនេះ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការការពារ ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។
រដ្ឋាភិបាលអ៊ីរ៉ង់បានឧ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅយប់ថ្ងៃអង្គារ បានរំលោភលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ម្តងទៀត ហើយបានវាយប្រហារកន្លែងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសេវាកម្មជាច្រើន ដោយសម្លាប់ និងរបួសពលរដ្ឋអ៊ីរ៉ង់មួយចំនួន និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។
នៅថ្ងៃពុធ ទីបញ្ជាការកណ្តាល សហរដ្ឋអាមេរិកបាននិយាយថា នៅថ្ងៃទី X កងកម្លាំងរបស់ខ្លួនបានបញ្ចប់ការ វាយប្រហារជាបន្តបន្ទាប់ដោយ ជោគជ័យប្រឆាំង នឹងគោលដៅយោធាអ៊ីរ៉ង់ ដោយលើកឡើងពការប៉ុនប៉ង វាយប្រហារថ្មីៗនេះដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមប្រឆាំង នឹងការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស និងប្រឆាំងនឹងសមាជិកសេវាកម្មអាមេរិក៕
