ការិយាល័យ ប្រធានាធិបតី កូរ៉េខាងត្បូង បដិសេធរបាយការណ៍ ដែលអះអាងថា រដ្ឋាភិបាលកំពុងពិចារណា បញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រ Hormuz
បេទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធរបាយការណ៍មួយដែលអះអាងថា រដ្ឋាភិបាលកំពុងពិចារណាបញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រ Hormuz ដែលរងគ្រោះដោយជម្លោះ។
យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ថា ការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូង បានថ្លែងនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកយកព័ត៌មានថា “វាខុសពីការពិត។ ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះមិនទាន់ ត្រូវបានសម្រេចនៅឡើយទេ”។
ការិយាល័យប្រធានាធិបតីរបស់កូរ៉េខាងត្បូង បានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួនពីមុនថា កូរ៉េបានពិភាក្សាជាមួយប្រទេសដទៃទៀតអំពីរបៀបដែលខ្លួនអាចរួមចំណែកដល់ការស្តារសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងនៅខាងក្នុងច្រកសមុទ្រ។
សូមជម្រាបថា មុននេះបន្តិច ទូរទស្សន៍ក្នុងស្រុក JTBC បានរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុង “មានទំនោរទៅរក” ការបញ្ជូនកង ទ័ពទៅកាន់ច្រកសមុទ្រ Hormuz ហើយកំពុងពិនិត្យព័ត៌មានលម្អិត ពាក់ព័ន្ធដើម្បីដាក់សំណើសុំការយល់ព្រមពីសភាទៅកាន់រដ្ឋសភា។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់កូរ៉េម្តងហើយម្តងទៀត ចំពោះការបដិសេធសំណើសុំបញ្ជូនទ្រព្យសម្បត្តិកងទ័ពជើងទឹក និងជួយធានាសុវត្ថិភាពច្រកសមុទ្រ ដោយអះអាងថា ប្រធានាធិបតី Lee Jae Myung បាននិយាយថា “ទេ” ចំពោះសំណើរបស់គាត់ ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
