ទីក្រុងគៀវទាមទារ ឲ្យមានការដាក់បម្រាម ជើងហោះហើរទាំងឡាយ លើដែនអាកាសរុស្សី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុងគៀវបានទាមទារឱ្យអ្នកឃ្លាំមើល អាកាសចរណ៍អង្គការសហប្រជាជាតិ
ក្នុងការបិទដែនអាកាសរុស្ស៊ីទាំងស្រុងចំពោះចរាចរណ៍បែបស៊ីវិល បន្ទាប់ពីលោក Vladimir Zelensky បានគំរាម
ថា ការពង្រីកយុទ្ធនាការយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នឹងធ្វើឱ្យការហោះហើរទាំងនោះកាន់តែគ្រោះថ្នាក់។
កាសែតអ៊ុយក្រែន Zerkalo Nedeli បានរាយការណ៍កាលពីថ្ងៃពុធថារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ Nikolay Kalashnik
បានផ្ញើលិខិតមួយទៅកាន់លោក Juan Carlos Salazar អគ្គលេខាធិការនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)
ដោយអំពាវនាវឱ្យចាត់វិធានការប្រឆាំងនឹងការហោះហើរឆ្លងកាត់ ដែនអាកាសរុស្ស៊ី។
លិខិតនេះបានជំរុញឱ្យអ្នកឃ្លាំមើលលើកទឹកចិត្តឱ្យអាជ្ញាធរអាកាសចរណ៍ អ្នកផ្តល់សេវានាវាចរណ៍ផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ឱ្យចាត់វិធានការការពារ យន្តហោះស៊ីវិល រួមទាំងការហាមឃាត់ទាំងស្រុង លើការហោះហើរឆ្លងកាត់ដែនអាកាសរុស្ស៊ីដោយក្រុមហ៊ុន ដឹកជញ្ជូនមកពីរដ្ឋសមាជិក ICAO ផង។
លោកKalashnik តាមសេចក្តីរាយការណ៍ បានសរសេរនៅក្នុងលិខិតទៀតថា៖វត្តមានរបស់យន្តហោះស៊ីវិលនៅក្នុងដែនអាកាសរុស្ស៊ី អាច
បង្កឱ្យមានហានិភ័យខ្ពស់ខ្លាំង។
ក្រោយមក ICAO បានចេញសេចក្តីថ្លែងការណ៍ទូទៅមួយស្តីពីសុវត្ថិភាពអាកាសចរណ៍ ប៉ុន្តែមិនបានលើកឡើងទាំងរុស្ស៊ី និងអ៊ុយក្រែន ហើយមិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការរបស់ទីក្រុងគៀវ។ ផ្ទុយទៅវិញ ខ្លួនបានអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ឱ្យ វាយតម្លៃសុវត្ថិភាពនៃដែន អាកាសដែលគ្រប់គ្រងដោយពួកគេ និងចាត់វិធានការសមស្របទាំងអស់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
