លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក អាចនឹងវាយប្រហារភ្នំ Pickaxe របស់អ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារភ្នំ Pickaxe របស់អ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ថា ភ្នំ Pickaxe ដែលមានទីតាំងនៅជិតកន្លែងចម្រាញ់អ៊ុយរ៉ាញ៉ូម Natanz ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងររបស់អ៊ីរ៉ង់ គឺជាទីតាំងដែលមានកំពែងរឹងមាំ ដែលមានស្មុគស្មាញផ្លូវរូងក្រោមដីពីរដែលកប់ជ្រៅ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន។ អរិភាពបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលបានសម្លាប់មន្ត្រីអ៊ីរ៉ង់ជាច្រើននាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់គឺលោក អាលី ខាមេនី។ ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការចរចារវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ដែលកំពុងដំណើរការទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
បន្ថែមលើសពីនេះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេហៅថាអនុស្សរណៈអ៊ីស្លាម៉ាបាដ បានដួលរលំដោយសារតែការមិនទុកចិត្តគ្នា ទៅវិញទៅមកយ៉ាងជ្រាលជ្រៅ ការកើនឡើង នៃភាពតានតឹងផ្នែកយោធាដែលកំពុងបន្ត និងការផុតកំណត់នៃរយៈពេលចរចា ៦០ ថ្ងៃរបស់ខ្លួនដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។
ប្រែសម្រួលៈ ណៃ តុលា
