ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានអាមេរិកឱ្យ «ទទួលស្គាល់ការពិត នៅលើសមរភូមិ» ខណៈលោក ត្រាំ បញ្ជូនប្រភិភូទៅក្រុងកៀវ និងម៉ូស្គូ

សារព័ត៌មាន SkyNews បានចេញផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូនតំណាង ពិសេសពីររូប គឺលោក Jared Kushner (កូនប្រសាររបស់លោក) និងលោក Steve Witkoff ឱ្យធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ដោយបានថ្លែងថា៖ «ពួកគាត់កំពុង នាំយកនូវសំណើមួយដើម្បីបញ្ចប់សង្គ្រាម»។ ទោះជាយ៉ាងណា ព័ត៏លម្អិតនៃសំណើនោះមិន ទាន់ត្រូវបានទម្លាយឱ្យដឹងច្រើននៅឡើយទេ ខណៈដែលការវាយប្រហារ តាមអាកាសនៅតែបន្តកើតមាន។

លោក ដូណាល់ ត្រាំ បានបញ្ជូនប្រភិភូពិសេសទាំងពីររូបទៅកាន់ទីក្រុងម៉ូស្គូនាថ្ងៃសៅរ៍នេះ ហើយគ្រោងបន្តទៅកាន់ទីក្រុងកៀវនៅថ្ងៃអាទិត្យ។ លោក ត្រាំ បានបញ្ជាក់ថា អាមេរិកមាន «គំនិតសម្រាប់សន្តិភាព» ប៉ុន្តែមិនបានបញ្ជាក់ថា តើផែនការនេះតម្រូវឱ្យអ៊ុយក្រែន ប្រគល់ទឹកដីខ្លះឱ្យរុស្ស៊ីឬយ៉ាងណានោះទេ។

បេសកកម្មនេះប្រឈមនឹងការលំបាកផ្នែកសុវត្ថិភាពយ៉ាងខ្លាំង ដោយសារការវាយប្រហារតាមអាកាសបានកើនឡើងកម្ដ។ មុនពេលដំណើរទស្សនកិច្ច ដ្រូនរបស់រុស្ស៊ីបានវាយប្រហារលើទីស្នាក់ការកណ្តាល នៃភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) នៅទីក្រុងកៀវ។ ដើម្បីធានាសុវត្ថិភាពដល់ប្រភិភូអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យមានការកាត់បន្ថយ ឬផ្អាកការវាយប្រហារ តាមអាកាសជាបណ្តោះអាសន្ន ពីភាគីទាំងសងខាង។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន TASS ថា សំណើស្វែងរកសន្តិភាពណាមួយពីខាងអាមេរិក ត្រូវតែ «ពិចារណាលើការពិតជាក់ស្តែងនៅលើសមរភូមិ» ។ វិមានក្រឹមឡាំងបានបញ្ជាក់ជាថ្មីថា រុស្ស៊ីនៅតែប្រកាន់ជំហររឹងរូស គឺអ៊ុយក្រែនត្រូវតែបោះបង់ទឹកដី ដែលរុស្ស៊ីបានគ្រប់គ្រង និងត្រូវបោះបង់បំណងចូលរួមជាមួយអង្គការ NATO។

ប្រែសម្រួលដោយ៖ គីរី​

To Top