Feature

យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី វាយប្រហារដល់ទីស្នាក់ការកណ្តាលនៃសេវាសន្តិសុខរបស់អ៊ុយក្រែន នៅទីក្រុងគៀវ បណ្តាលឲ្យមនុស្ស១២ នាក់របួស

‎បរទេស៖ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមួយគ្រឿងបានវាយប្រហារទីស្នាក់ការកណ្តាលនៃសេវាសន្តិសុខ SBU របស់អ៊ុយក្រែននៅទីក្រុងគៀវកាលពីថ្ងៃសុក្រ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅលេចធ្លោបំផុតដែលត្រូវបានវាយប្រហារក្នុងអំឡុងសង្គ្រាម ខណៈដែលរុស្ស៊ីបានបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ុយក្រែន។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ថា អ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះគឺជាការកើនឡើងយ៉ាងខ្លាំងនៃសង្គ្រាម ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសន្យាថា នឹងសងសឹកវិញ ខណៈដែលការវាយប្រហារតាមអាកាសរបស់ទីក្រុងមូស្គូលើរដ្ឋធានីអ៊ុយក្រែនបានបន្តរហូតដល់ថ្ងៃទី១០។

‎ផ្សែងខ្មៅក្រាស់បានហុយឡើងនៅក្នុងកណ្តាលទីក្រុងប្រវត្តិសាស្ត្ររបស់ទីក្រុងគៀវបន្ទាប់ពីការវាយប្រហារ ដែលអភិបាលក្រុងបាននិយាយថា បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់រងរបួស។

‎ក្នុងអំឡុងពេលជាងបួនឆ្នាំកន្លះនៃសង្គ្រាមជាមួយរុស្ស៊ី អគាររដ្ឋាភិបាលអ៊ុយក្រែនកម្រគឺត្រូវបានខូចខាតដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលណាស់។

‎ប្រែសម្រួល: ណៃ តុលា

‎

To Top