ប្រទេសតួគី នឹងបង្កើនខ្ទង់ចំណាយយោធា ទៅដល់២២៩ភាគរយ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាលោក Cevdet Yilmaz អនុប្រធានាធិបតីតួគីបាននិយាយ
កាលពីថ្ងៃអាទិត្យថាតួគី គ្រោងនឹងជំរុញការចំណាយលើ វិស័យការពារជាតិចំនួន២២៩ ភាគរយក្នុងរយៈពេល៣ឆ្នាំខាងមុខ ។
លោកYilmaz បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ នៅក្នុងឧស្សាហកម្មការពារជាតិ យើងមានគោលបំណងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន និងផលិតនូវតម្លៃបន្ថែម ខ្ពស់ថែមទៀត។
នៅក្រោមកម្មវិធីនេះ ការព្យាករណ៍កំណើនឆ្នាំ២០២៦ របស់តួគី ត្រូវបានកាត់បន្ថយពី៣,៨ ភាគរយទៅ ៣,៣ ភាគរយ ខណៈដែលការព្យាករណ៍អតិផរណារបស់វាត្រូវបានកើនឡើងពី១៦ភាគរយទៅ២៨,៤ ភាគរយ។
គួរឲ្យដឹងដែរថាយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា ការចំណាយលើវិស័យយោធា របស់ប្រទេសបានកើនឡើងដល់៣០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥៕
ប្រែសម្រួល៖ស៊ុនលី
