អ៊ីរ៉ង់ នឹងប្រកាសតំបន់ហាមឃាត់ នៅខាងក្រៅច្រកសមុទ្រហ័រមស
តេអេរ៉ង់៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Mohsen Rezaei បានឧ្យដឹងថា ប្រទេសរបស់លោក នឹងប្រកាសតំបន់ហាមឃាត់មួយ នៅខាងក្រៅច្រកសមុទ្រហ័រមូស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយដាក់កប៉ាល់ណាមួយ ដែលព្យាយាមឆ្លងកាត់តំបន់នោះនៅក្នុងបញ្ជីទណ្ឌកម្មរបស់ទីក្រុងតេអេរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ ដែលត្រូវបានចាក់ផ្សាយនៅយប់ថ្ងៃអាទិត្យ លោក Rezaei បានឧ្យដឹងថា តំបន់នេះនឹងលាតសន្ធឹងពី «ខ្សែបន្ទាត់ដែលការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ចាប់ផ្តើមទៅដល់តំបន់ច្រកសមុទ្រ ហ័រមូស និងនៅខាងក្នុងឈូងសមុទ្រពែរ្សនៅម្ខាងទៀតនៃច្រកសមុទ្រ»។
លោកបានបន្ថែមថា កប៉ាល់ ដែលចូលទៅក្នុងតំបន់ ដោយគ្មានការសម្របសម្រួលជាមួយអ៊ីរ៉ង់ នឹងប្រឈមមុខនឹងទណ្ឌកម្ម ដែលប៉ះពាល់ដល់ការធានារ៉ាប់រងរបស់ពួកគេ និងការឆ្លងកាត់នាពេលអនាគតតាមរយៈផ្លូវទឹក។
លោក បានកំណត់ចលនានេះ ជាផ្នែកមួយ នៃការផ្លាស់ប្តូរ យុទ្ធសាស្ត្រកាន់តែទូលំទូលាយ នៅក្នុងវិធីសាស្រ្តរបស់អ៊ីរ៉ង់ ចំពោះសង្គ្រាម និងការទូត ដោយមានគោលបំណងបង្កើន សម្ពាធលើទីក្រុងវ៉ាស៊ីនតោន។
មន្ត្រីសន្តិសុខរូបនេះ បានសង្កត់ធ្ងន់ថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទទាំងស្រុង ដោយបដិសេធការអះអាង របស់សហរដ្ឋអាមេរិកថា កប៉ាល់ និងនាវាដឹកប្រេង៕
ប្រែសម្រួល ឈូក បូរ៉ា
