លោក ណេតាន់យ៉ាហ៊ូ គំរាមវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ីរ៉ង់
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានគំរាមអ៊ីរ៉ង់ ជាមួយនឹងការឆ្លើយតបដ៏សាហាវ ប្រសិនបើប្រទេសនេះ វាយប្រហារអ៊ីស្រាអែល ហើយបានលេីកឡេីងថា រដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តក្នុងការផ្តួលរំលំថ្នាក់ដឹកនាំរបស់ទីក្រុងតេអេរ៉ង់។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់រដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយមុនឆ្នាំថ្មីរបស់ជនជាតិយូដាថា “ប្រសិនបើអ៊ីរ៉ង់ ធ្វើខុស ហើយវាយប្រហារយើង ប្រទេសនេះ នឹងទទួលរងការវាយប្រហារដែលវាមិនអាចស្រមៃបាន”។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះបានលេីកឡេីងថា “រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងខ្សោយ និងកំពុងតស៊ូ ដើម្បីជីវិតរបស់ខ្លួន ដោយបន្ថែមថា យើងប្តេជ្ញាចិត្តក្នុងការបញ្ចប់បេសកកម្មផ្តួលរំលំរបបនេះ”។
ការកត់សម្គាល់របស់លោកបានកើតឡើង ចំពេលមានការកើនឡើងជាថ្មី ខណៈដែលកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារថ្មីលើគោលដៅអ៊ីរ៉ង់ ដែលជំរុញឱ្យមានការវាយប្រហារ របស់អ៊ីរ៉ង់ ខណៈដែលទីក្រុងតេអេរ៉ង់បានព្រមានថា ការវាយប្រហារយោធាបន្ថែមទៀត នឹងទាញការឆ្លើយតបកាន់តែខ្លាំង។
នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត។ អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួននៅលើច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល ឈូក បូរ៉ា
