ព័ត៌មានអន្តរជាតិ

​ ប្រធានសភាអ៊ីរ៉ង់​ ព្រមានសហរដ្ឋអាមេរិក អំពីការឆ្លើយតបធ្ងន់ធ្ងរជាងមុន ចំពោះការឈ្លានពាន

តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា សហរដ្ឋអាមេរិក​ ត្រូវតែដឹងថា «ការឈ្លានពាន» ណាមួយប្រឆាំងនឹងផលប្រយោជន៍ និងសន្តិសុខរបស់អ៊ីរ៉ង់​ នឹងទទួលបានការឆ្លើយតប «លឿនជាងមុន ធ្ងន់ជាងមុន និងឈឺចាប់ជាងមុន»។

លោកបានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំបើកចំហរបស់ស្ថាប័ននីតិបញ្ញត្តិនៅទីក្រុងតេអេរ៉ង់ ដោយសង្កត់ធ្ងន់ថា «យុគសម័យនៃការឆ្លើយតបសមាមាត្រ» បានមកដល់ទីបញ្ចប់ហើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ICANA របស់សភាអ៊ីរ៉ង់។

លោក Qalibaf បានលេីកឡេីងថា «ជនជាតិអាមេរិកត្រូវតែយល់ថាយុគសម័យនៃការឆ្លើយតបសមាមាត្របានបញ្ចប់ហើយ។ ការវាយប្រហាររបស់យើងប្រឆាំងនឹងមូលដ្ឋានទ័ពឈ្លានពានក្នុងប្រតិបត្តិការថ្មីៗនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។

លោកបានបន្ថែមថា «ច្បាប់នៃល្បែងបានផ្លាស់ប្តូរ ហើយចាប់ពីពេលនេះតទៅ ការឈ្លានពានណាមួយប្រឆាំងនឹងផលប្រយោជន៍ និងសន្តិសុខរបស់អ៊ីរ៉ង់​ នឹងទទួលបានការឆ្លើយតបលឿនជាងមុន ធ្ងន់ជាងមុន និងឈឺចាប់ជាងមុន»។

ភាពតានតឹងបានកើនឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិក​ បានធ្វើការវាយប្រហារ ទៅលើតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់​ បានបើកការវាយប្រហារ សងសឹកទៅលើមូលដ្ឋានទ័ពក្នុងតំបន់របស់សហរដ្ឋអាមេរិក។ ការវាយប្រហារទាំងនោះ ត្រូវបានបន្តដោយការប្រឈមមុខដាក់គ្នា ខាងកងទ័ពជើងទឹករវាងភាគីទាំងពីរ​ នៅថ្ងៃសៅរ៍៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top