ព័ត៌មានអន្តរជាតិ

លោក Erdogan លើកឡើងថា តួគីនឹងនៅតែបន្តការវិវដ្តជាមួយ នឹងវេទិកាអង្គការ សហប្រតិបត្តិការ សៀងហៃSCO

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីតួគីលោក Recep Tayyip Erdogan
បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសតួគីនឹងនៅតែបន្តការអភិវឌ្ឍទំនាក់ទំនង របស់ខ្លួនជាមួយអង្គការសហប្រតិបត្តិការសៀងហៃ ឬSCO។

លោក Erdogan បាននិយាយថា៖អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលយើងជាដៃគូសន្ទនា គឺជាអង្គការក្នុងតំបន់មួយ ដែល
ទំនាក់ទំនងរបស់យើងបានពង្រឹងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ដោយកត់សម្គាល់ថារដ្ឋជាសមាជិក SCO មានចំណែកច្រើននៃចំនួនប្រជាជនពិភពលោក និងទិន្នផលសេដ្ឋកិច្ច លោក Erdogan
បាននិយាយថា អង្គការនេះមានសក្តានុពលគួរឱ្យកត់សម្គាល់។

លោកបាននិយាយថាលោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតួគីក្នុងការបង្កើនពាណិជ្ជកម្មជាមួយរដ្ឋជាសមាជិក SCO
ក្នុងអំឡុងពេលកិច្ចប្រជុំ “SCO Plus” នៅរដ្ឋធានី Bishkek Kyrgyz នៅថ្ងៃទី១ខែកញ្ញាកន្លងមក ដោយបន្ថែមថាការរួមចំណែក
របស់ SCO ចំពោះពិភពលោកនៃពហុប៉ូលបច្ចុប្បន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top