រុស្សីនិងកូរ៉េខាងជើង បើកឲ្យដំណើរការស្ពាន នៃច្រកព្រំដែនដំបូង បំផុតមួយរវាងគ្នា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង Primorye លោក Oleg Kozhemyako បានប្រកាសថា ប្រទេសរុស្ស៊ី និងកូរ៉េខាង ជើងបានបើកស្ពានផ្លូវទីមួយឆ្លងកាត់ទន្លេ Tumen ដោយតភ្ជាប់តំបន់ Primorye របស់រុស្ស៊ីដោយផ្ទាល់ជាមួយប្រទេសជិតខាង។
ការឆ្លងកាត់ទន្លេថ្មី ដែលបែងចែកប្រទេសនានាត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មទៅវិញទៅមក និងផ្តល់នូវការដឹកជញ្ជូនពេញមួយឆ្នាំ។
ការសាងសង់ស្ពានថ្មីនេះបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៥ ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០២៤ ។
រហូតមកដល់ពេលនេះ ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវគោកផ្ទាល់តែមួយគត់របស់ប្រទេសជិតខាងគឺស្ពានផ្លូវរថភ្លើងមិត្តភាពឆ្លងកាត់ទន្លេ Tumen ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងសមភាគីកូរ៉េខាងជើង លោក Pak Thae Song បានបើកដំណើរការចរាចរណ៍ឆ្លងកាត់ស្ពានតាមតំណ
ភ្ជាប់វីដេអូផងដែរ។
លោក Kozhemyako បានសរសេរនៅលើ Telegram កាលពីថ្ងៃចន្ទថា៖ផ្លូវថ្មីនេះនឹងធានាបាននូវការផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និងស្ថិរភាពនៃផលិតផលផ្សេងៗ ហើយនឹងជួយពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសរបស់យើង៕
ប្រែសម្រួល៖ស៊ុនលី
