រុស្ស៊ី នឹងបិទស្ថាន កុងស៊ុលអាល្លឺម៉ង់ និងមជ្ឈមណ្ឌលវប្បធម៍ ទុកជាការសងសឹក
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឧ្យដឹងថា រុស្ស៊ីកំពុងបិទស្ថានកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុង St. Petersburg ដែលការបិទនេះ ធ្វេីឡេីងជាការឆ្លេីយតបទៅនឹងសកម្មភាពដូចគ្នា របស់ប្រទេសអាល្លឺម៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានកត់សម្គាល់ថា ស្ថានកុងស៊ុលត្រូវតែបញ្ឈប់ប្រតិបត្តិការទាំងអស់មិនឱ្យលើសពីថ្ងៃទី១៨ ខែកញ្ញា។ ក្រសួងបានបន្ថែមថា មជ្ឈមណ្ឌលវប្បធម៌ Goethe-Institut ក្នុងប្រទេសរុស្ស៊ីក៏ត្រូវតែបញ្ចប់ប្រតិបត្តិការរបស់ពួកគេផងដែរ ដោយបុគ្គលិកត្រូវចាកចេញពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១៣ ខែកញ្ញា។
ក្រសួងបាននិយាយថា កំណត់ចំណាំការទូតពាក់ព័ន្ធត្រូវបានប្រគល់ជូនភារធារីអាល្លឺម៉ង់រួចរាល់ហេីយ។
វិធានការទាំងនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អាល្លឺម៉ង់ ពីមុនក្នុងការបិទស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុង Bonn និងវិមានរុស្ស៊ីប្រចាំទីក្រុងប៊ែរឡាំង ដែលពីមុនត្រូវបានគេស្គាល់ថាជាវិមានវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា។
ចលនានេះបានកើតឡើងបន្ទាប់ពីអាល្លឺម៉ង់បានអះអាងថា យន្តហោះគ្មានមនុស្សបើកដែលផ្ទុកគ្រឿងផ្ទុះដែលត្រូវបានរកឃើញនៅអាកាសយានដ្ឋាន Leipzig កាលពីដើមខែសីហា មានប្រភពដើមពីរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
