ព័ត៌មានអន្តរជាតិ

​ វិមានក្រឹមឡាំង​ បង្ហាញឆន្ទៈបន្តកិច្ចចរចា ត្រីភាគីលើបញ្ហាអ៊ុយក្រែននោះទេ

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា រុស្ស៊ីមិនច្រានចោលលទ្ធភាព នៃការបន្តកិច្ចចរចាត្រីភាគី លើបញ្ហាអ៊ុយក្រែននោះទេ។

លោក Peskov បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានផ្លូវការមួយថា “ចំពោះការបន្តឡើងវិញនៃទម្រង់ត្រីភាគី អ្នកបានឮសេចក្តីថ្លែងការណ៍ពីទីក្រុងគៀវកាលពីម្សិលមិញ។ លោក Kushner បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ។ យើងក៏មិនច្រានចោលការបន្តឡើងវិញនៃទម្រង់ត្រីភាគីនេះដែរ”។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ បានជួបជាមួយបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃសៅរ៍ ដោយកិច្ចប្រជុំនេះមានរយៈពេលជាងបីម៉ោង។ បន្ទាប់មក លោក Witkoff និងលោក Kushner បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី នៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យ។

លោក Peskov បានពិពណ៌នាអំពីកិច្ចប្រជុំរវាងលោក ពូទីន និងបេសកជនអាមេរិកថា​ ជាជំហានតូចមួយឆ្ពោះទៅរកសន្តិភាព។ «ជាការពិតណាស់ ការប៉ុនប៉ងណាមួយមានប្រសិទ្ធភាពច្រើន ឬតិច – នេះគឺជាជំហានតូចមួយឆ្ពោះទៅរកសន្តិភាព» ។

លោក Peskov មិនបានច្រានចោលការសន្ទនាមួយផ្សេងទៀតរវាងលោក ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់បេសកជនសហរដ្ឋអាមេរិកទៅកាន់ទីក្រុងគៀវនោះទេ ដោយលោកបានលេីកឡេីងថា ប្រទេសរុស្ស៊ី​ ពេញចិត្តយ៉ាងខ្លាំង​ ចំពោះកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសន្តិភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top