លោក ត្រាំ គំរាមក្រុមហ៊ុន ផលិតយន្តហោះឯកជន របស់កាណាដាថា ត្រូវតែផលិតនៅក្នុងទឹកដី សហរដ្ឋអាមេរិក បើពុំនោះទេ នឹងលែងអនុញ្ញាត ឱ្យលក់យន្តហោះ របស់ខ្លួននៅអាមេរិក
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតយន្តហោះឯកជនកាណាដា Bombardier នឹងលែងត្រូវបានអនុញ្ញាតឱ្យលក់យន្តហោះរបស់ខ្លួននៅសហរដ្ឋអាមេរិកទៀតហើយ លុះត្រាតែក្រុមហ៊ុននេះចាប់ផ្តើមផលិតនៅក្នុងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ Truth Social ថា “លែងមានការលក់យន្តហោះរបស់ BOMBARDIER នៅសហរដ្ឋអាមេរិកទៀតហើយ! ផលិតផលរបស់ពួកគេមិនល្អគ្រប់គ្រាន់ទេ!”។
លោកបាននិយាយថា “ប្រសិនបើពួកគេចង់បានទីផ្សាររបស់យើង ពួកគេត្រូវតែសាងសង់នៅទីនេះ (សហរដ្ឋអាមេរិក) ហើយឈប់ចាត់ទុកអាមេរិកដូចជា ‘ខ្នងឱ្យអ្នកជិះ'”។
លោក ត្រាំ បានធ្វើសារនេះ ខណៈដែលជម្លោះពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអូតាវ៉ាកំពុងកើនឡើង ដែលជាផ្នែកមួយ នៃជញ្ជាំងពន្ធគយស្ទើរតែទូទាំង ពិភពលោក នៅក្នុងអាណត្តិទីពីររបស់លោក ដែលបានទាក់ទាញការត្អូញត្អែរ ពីដៃគូពាណិជ្ជកម្មជាច្រើនរបស់សហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ប្រទេសកាណាដាត្រូវបានកំណត់ឱ្យដាក់ចេញនូវរលកនៃការប្រឆាំងពន្ធគយប្រឆាំងនឹងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ។
សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីរបៀបដែលលោក ត្រាំ នឹងអនុវត្តសកម្មភាព ឬជំហានដែលលោកនឹងចាត់វិធានការដើម្បីហាមឃាត់ការដឹកជញ្ជូនយន្តហោះ Bombardier ដែលត្រូវបានអនុម័តដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិកនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
