ពន្ធសងសឹក របស់កាណាដា ចូលជាធរមានលើទំនិញ របស់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារ ខណៈការចរចាពាណិជ្ជកម្ម ជាប់គាំង
បរទេស៖ ពន្ធសងសឹក របស់ប្រទេសកាណាដាលើទំនិញ របស់សហរដ្ឋអាមេរិក បានចូលជាធរមានភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ខណៈដែលលោកនាយករដ្ឋមន្ត្រី កាណាដា លោក Mark Carney បានបង្កើនសម្ពាធសេដ្ឋកិច្ចលើដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេសលោក បន្ទាប់ពីការចរចាបានបរាជ័យកាលពីខែមុន ដែលធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរយៈពេល ១៨ ខែកាន់តែធ្ងន់ធ្ងរឡើង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា ពន្ធតបវិញគ្របដណ្តប់លើ ទំនិញរបស់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារ ដោយមានពន្ធចាប់ពី ១៥% ដល់ ៥០% លើផលិតផលចាប់ពីដែកថែប និងគ្រឿងសង្ហារឹម រហូតដល់សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច។
ការសងសឹកប្រាក់ដុល្លារបង្ហាញពីការកើនឡើងនៃជម្លោះរវាងប្រទេសជិតខាង ហើយមន្ត្រីសហរដ្ឋអាមេរិក និងកាណាដាបានផ្លាស់ប្តូរការស្តីបន្ទោសចំពោះការបរាជ័យនៃកិច្ចព្រមព្រៀងដែលហាក់ដូចជាជិតសម្រេចបានកាលពីពីរសប្តាហ៍មុន ។ ភាពតានតឹងកើនឡើងបង្កើតភាព មិនប្រាកដប្រជា អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី សហរដ្ឋអាមេរិក -ម៉ិកស៊ិក-កាណាដាដ៏ទូលំទូលាយ ដែលត្រូវបានពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបដិសេធមិនបន្ត សម្រាប់រយៈពេលមួយទសវត្សរ៍ទៀត។
ពន្ធរបស់លោក Trump ដែលត្រូវបានអនុវត្ត កាលពីខែមុន បានប៉ះពាល់ដល់វិស័យនានារួមមានស្រា គ្រឿងសង្ហារឹម ផលិតផលទឹកដោះគោ ស៊ីម៉ង់ សម្លៀកបំពាក់ ដងសន្ទូចស្ទួចត្រី និងឧបករណ៍វាយកូនគោលលើទឹកកក ដែលគ្របដណ្តប់លើទំហំទឹកប្រាក់ ២០ ពាន់លានដុល្លារ ឬ ៥% នៃការនាំចេញរបស់កាណាដាទៅកាន់សហរដ្ឋអាមេរិក។
ប្រែសម្រួលៈ ណៃ តុលា
