ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ជូនយន្តហោះចម្បាំង ដេញតាមស្ទាក់ ក្រោយយន្តហោះស៊ើបការណ៍ចិន ហោះលើសមុទ្រចិនខាងកើត

តូក្យូ៖ អគ្គបញ្ជាការដ្ឋានរួមនៃក្រសួងការពារជាតិជប៉ុន បានប្រកាសកាលពីថ្ងៃចន្ទថា ជប៉ុនបានបញ្ជូនយន្តហោះចម្បាំង ឱ្យចេញប្រតិបត្តិការដេញ តាមស្ទាក់អស់រយៈពេល ៥ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានប្រទះឃើញ យន្តហោះស៊ើបការណ៍ របស់ចិនហោះហើរនៅជិតប្រជុំកោះភាគនិរតី នៃប្រទេសជប៉ុន ក្នុងតំបន់សមុទ្រចិនខាងកើត។

អគ្គបញ្ជាការដ្ឋានរួមបានឱ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះប្រភេទ Y-9 រៀងរាល់ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ នៅក្រៅឆ្នេរ នៃកោះ Danjo (ស្ថិតនៅខាងលិចកោះ Kyushu ដែនកោះធំភាគនិរតីរបស់ជប៉ុន) និងនៅក្រៅឆ្នេរ នៃកោះធំអូគីណាវ៉ា (Okinawa) ក្នុងសមុទ្រចិនខាងកើត តាមការចេញផ្សាយពីសារព័ត៌មាន kyodo កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ ។

យោងតាមក្រសួងការពារជាតិជប៉ុន យន្តហោះទាំងនោះបានហោះចេញ ពីទិសដៅដីគោកនៃប្រទេសចិន ហើយមិនបានហោះចូលរំលោភលើដែន អាកាសរបស់ជប៉ុននោះទេ ។ នៅក្នុងឆ្នាំថវិកា ២០២៥ កងកម្លាំងស្វ័យ ការពារអាកាសជប៉ុន បានបញ្ជូនយន្តហោះចម្បាំង ចេញអន្តរាគមន៍ សរុបចំនួន ៥៩៥ លើកដោយក្នុងនោះ ការឆ្លើយតបទៅនឹងសកម្មភាពយន្តហោះចិនមានចំនួនច្រើនជាងគេបំផុត រហូតដល់ ៣៦៦ លើក ឬប្រហែល ៦០ ភាគរយនៃប្រតិបត្តិការសរុប ។

ប្រែសម្រួល៖ គីរី

To Top