អ្នកនាំពាក្យ ៖ ទីក្រុងមូស្គូត្រៀមប្រកាសជ័យជំនះ ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងត្រៀមបើកជំនួបត្រីភាគី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី មានទំនុកចិត្តលើជ័យជំនះ ក្នុងជម្លោះអ៊ុយក្រែន ហើយជឿជាក់ថា ជ័យជំនះគឺជិតមកដល់ហើយ ។
លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានថា៖ យើងប្រាកដថា ជ័យជំនះគឺជិតមកដល់ហើយប្រតិបត្តិការ ប្រយុទ្ធរបស់យើងកំពុងដំណើរការដោយជោគជ័យ។លោក Peskov បានប្រាប់សន្និសីទ
សារព័ត៌មានដោយកត់សម្គាល់ថា រុស្ស៊ីសង្ឃឹមថា ផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី នៃជម្លោះអ៊ុយក្រែននឹងត្រូវបាន រកឃើញឆាប់ៗ ឬក្រោយមក។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា អាជ្ញាធរអ៊ុយក្រែនបានបង្ហាញពីភាពបត់បែនតិចតួច ហើយថាលោកមិនជឿថា អ៊ុយក្រែនពិតជាចង់បញ្ចប់សង្រ្គាមនោះទេ។ សង្រ្គាមនេះអាចបញ្ចប់ជាយូរ
មកហើយ ។
លោកPeskov បានកត់សម្គាល់ថា អ្នកតំណាងសហរដ្ឋអាមេរិក បានធ្វើដំណើរទៅមករវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានលះបង់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន
ដើម្បីបញ្ជូនមុខតំណែងរបស់ភាគីទាំងពីរ ។ រុស្ស៊ីរំពឹងថានឹងមានការរីកចម្រើនលើមុខនេះ ហើយសង្ឃឹមថាកិច្ចចរចាត្រីភាគី ដែលពាក់ព័ន្ធនឹងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងបន្តឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី
