អ៊ីស្លង់ថ្កោលទោសលោក Trump ដែលបានបង្ហាញផែនទីមួយ ដែលមានទង់ជាតិ អាមេរិកស្ថិតនៅ លើដែនដីរបស់ខ្លួន
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្លង់លោកស្រី Kristrun Frostadottir និងរដ្ឋមន្ត្រីការបរទេសលោកស្រីThorgerdur Katrin Gunnarsdottir កាលពីថ្ងៃអង្គារបានថ្កោលទោស ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបង្ហាញពីប្រទេសអ៊ីស្លង់ និងប្រទេសជិតខាងមួយចំនួនដែលគ្របដណ្ដប់ដោយទង់ជាតិសហរដ្ឋអាមេរិក ដោយនិយាយថា ការបង្ហោះ
នេះគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោក Frostadottir បានប្រាប់សន្និសីទ សារព័ត៌មាន របស់រដ្ឋាភិបាល នៅព្រឹកថ្ងៃអង្គារថា សារដែលបង្ហាញ ដោយរូបភាពនេះគឺ មិនសមហេតុផលហើយបានពិពណ៌នាថាវាជាការប្រមាថ ដល់ជនជាតិអ៊ីស្លង់ កាណាដា និងហ្គ្រីនឡែន។
លោកស្រីបានបន្តថា៖គ្មានអ្វីគួរឲ្យអស់សំណើច ឬធម្មតាទេក្នុងការលេងសើចចំពោះអធិបតេយ្យភាពរបស់រដ្ឋមួយនោះទេ។
ដោយឡែកលោកស្រី Gunnarsdottir បាននិយាយថា អ៊ីស្លង់បានផ្ញើសារយ៉ាងច្បាស់ទៅកាន់សហរដ្ឋអាមេរិកថា ការបង្ហោះនេះគឺមិនអាចទទួលយកបានឡើយ ។
លោកស្រីបាននិយាយថា អ៊ីស្លង់គឺជារដ្ឋអធិបតេយ្យ និងឯករាជ្យដែលទទួលខុសត្រូវចំពោះជោគវាសនារបស់ខ្លួន ដោយបន្ថែមថាគ្មានប្រទេសណា មួយអាចកំណត់ពីរបៀបដែលអ៊ីស្លង់ដោះស្រាយឯករាជ្យភាព ឬអធិបតេយ្យភាពរបស់ខ្លួន។
លោកស្រីGunnarsdottir បាននិយាយទៀតថា ៖ ប្រសិនបើនេះត្រូវបានគេសន្មត់ថាជារឿងកំប្លែង នោះវាគឺជារឿងកំប្លែងដ៏អាក្រក់៕
ប្រែសម្រួល៖ស៊ុនលី
