អ៊ីស្រាអែល ប្រាប់ស្ថានកុងស៊ុល អង់គ្លេសនៅក្រុងយេរូសាឡឹមខាងកើត ឱ្យបិទស្ថានកុងស៊ុល របស់ខ្លួនក្នុងពេល៣០ថ្ងៃ ចំណែកមន្រ្តីទូត ត្រូវតែចាកចេញ ក្នុងរយៈពេល៧ថ្ងៃ
បរទេស៖ អ៊ីស្រាអែលបានប្រាប់ ស្ថានកុងស៊ុលអង់គ្លេស នៅក្រុងយេរូសាឡឹមខាងកើតថា ស្ថានកុងស៊ុលត្រូវតែបិទ ហើយអ្នកការទូតដែលត្រូវបានចាត់តាំងនៅទីនោះ នឹងបាត់បង់ការទទួលស្គាល់របស់ពួកគេក្នុងរយៈពេល ៣០ ថ្ងៃ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែលម្នាក់ និងប្រភពពីរដែលដឹងពីបញ្ហានេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រភពទាំងពីរបាននិយាយថា តំណាងអង់គ្លេសដែលត្រូវបានចាត់តាំងឱ្យទៅបេសកកម្មសម្របសម្រួលហ្គាហ្សាដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីស្រាអែល ក៏ដូចជាអ្នកការទូតអង់គ្លេសដែលមានមូលដ្ឋាននៅរ៉ាម៉ាឡា ត្រូវតែចាកចេញក្នុងរយៈពេល៧ថ្ងៃ។
រដ្ឋមន្ត្រីការបរទេសលោក Gideon Saar កាលពីថ្ងៃអង្គារ បាននិយាយថា ចក្រភពអង់គ្លេសត្រូវតែ បិទស្ថានកុងស៊ុលរបស់ខ្លួននៅក្រុងយេរូសាឡឹមខាងកើត ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរប៉ាឡេស្ទីន ដើម្បីឆ្លើយតបទៅនឹងចក្រភពអង់គ្លេសដែលដាក់ទណ្ឌកម្មលើការតាំងទីលំនៅ របស់អ៊ីស្រាអែលនៅតំបន់ West Bank។
ដោយចូលរួមជាមួយចក្រភព អង់គ្លេស បារាំង និងកាណាដា ប្រទេសទាំង៣ក៏បាននិយាយថា ពួកគេនឹងហាមឃាត់ការនាំ ចូលទំនិញពីការតាំងទីលំនៅផងដែរ។
ប្រភពបីដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល ដែលរំពឹងថានឹងមានទណ្ឌកម្មនេះ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ខ្លួន ចំពោះប្រទេសដែលបានចុះហត្ថលេខា លើសកម្មភាពរបស់ចក្រភពអង់គ្លេសផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
