ជើងហោះហើរជាង២០០០ ត្រូវបានលប់ចោល នៅអង់គ្លេសដោយ សារបញ្ហាបច្ចេកទេស
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួជើងហោះហើរ ជាង២០០០ ត្រូវបានលុបចោល ក្នុងប្រទេសអង់គ្លេស
កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដោយសារបញ្ហាបច្ចេកទេស ដោយ Heathrow គឺជាអាកាសយានដ្ឋាន
ដែលរងគ្រោះខ្លាំងជាងគេ។
សេចក្តីថ្លែងការណ៍ដែលចេញដោយអាជ្ញាធរអាកាសចរណ៍ ស៊ីវិលចក្រភពអង់គ្លេស (CAA) កាលពីថ្ងៃ
ពុធបាននិយាយថា អ្នកដំណើរដែលរងផលប៉ះពាល់ ទំនងជាមិនមានសិទ្ធិទទួលបានសំណងសម្រាប់ការ
ពន្យារពេល ឬការលុបចោលដែល បណ្តាលមកពីឧប្បត្តិហេតុដោយផ្ទាល់នោះទេ។
យោងតាមក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium បានឱ្យដឹងថា ការលុបចោលបានថយចុះនៅល្ងាចថ្ងៃ
ពុធ ហើយមិនមានការគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នោះទេ។
ទីភ្នាក់ងារចរាចរណ៍ផ្លូវអាកាសជាតិ (NATS) បាននិយាយកាលពីរសៀលថ្ងៃអង្គារថា ខ្លួនបានកំណត់បញ្ហា
បច្ចេកទេសជាមួយនឹងប្រព័ន្ធដំណើរការហោះហើររបស់ខ្លួន ដោយរំខានដល់ការចេញដំណើរនៅទូទាំងប្រទេស
និងបណ្តាលឱ្យមានការពន្យារពេល និងការលុបចោល។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Heidi Alexander បាននិយាយកាលពីថ្ងៃពុធថា ការដាច់ចរាចរណ៍ផ្លូវ
អាកាសរយៈពេល៤ម៉ោងកាលពីថ្ងៃអង្គារ បានធ្វើឱ្យអ្នកដំណើរ រាប់សែននាក់ប្រឈមមុខនឹងការលុបចោល ការ
បង្វែរ និងការពន្យារពេល៕
ប្រែសម្រួល៖ស៊ុនលី
