ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ត អង្គការ NATO ​ដ៏មានឥទ្ធិពល ធ្វើការរារាំងផែនការបំផ្លិចបំផ្លាញ ខ្សែកាបក្រោមសមុទ្ររបស់រុស្ស៊ី

ឡុងដ៍/វ៉ាស៊ីនតោន៖ កាលពីនារដូវផ្ការីកកន្លងទៅនេះ នៅជម្រៅទឹកកកតំបន់អាកទិក ក្បែរកោះ Svalbard ដាច់ស្រយាល សម្ព័ន្ធមិត្ត NATO បានរកឃើញ និងទប់ស្កាត់សកម្មភាពនាវាមុជទឹក របស់រុស្ស៊ី ដែលកំពុងហ្វឹកហ្វឺន ប្រើប្រាស់អាវុធសម្ងាត់មួយ ប្រភេទ ក្នុងគោលបំណងកាត់ផ្តាច់ ឬធ្វើឱ្យខូចខាតដល់ខ្សែកាប ក្រោមសមុទ្រដ៏សំខាន់ៗ ដោយមិនបន្សល់ទុកដានអ្វីឡើយ នេះបើយោងតាមសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ។

ផ្អែកតាមការឱ្យដឹងពីមន្ត្រីលោកខាងលិចពីររូប មកកាន់ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ប្រតិបត្តិការសម្ងាត់របស់រុស្ស៊ីនេះ ត្រូវបានប្រតិបត្តិការដោយនាយកដ្ឋានសង្គ្រាមក្រោមសមុទ្រ (GUGI) របស់ក្រសួងការពារជាតិរុស្ស៊ី។ អង្គភាពនេះ បានប្រើប្រាស់នាវាមុជទឹកជម្រៅជ្រៅ ដើម្បីធ្វើតេស្តសាកល្បងបច្ចេកវិទ្យាដ៏ស្មុគស្មាញ និងមានបំផ្លិចបំផ្លាញខ្ពស់មួយនេះ។

ប្រែសម្រួល៖ គីរី

To Top