ព័ត៌មានអន្តរជាតិ

IMF ព្រមានថា ភាពមិនប្រាកដប្រជាសម្រាប់សេដ្ឋកិច្ចពិភពលោក នៅតែខ្ពស់បន្ទាប់ពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់​ រយៈពេល ៦ ខែ

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឧ្យដឹងថា សេដ្ឋកិច្ចពិភពលោកមានភាពធន់ ទោះបីជាមានសង្គ្រាមរយៈពេល ៦ ខែរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ ក៏ដោយ ប៉ុន្តែភាពមិនប្រាកដប្រជានៅតែខ្ពស់។

លោកស្រី Julie Kozack អ្នកនាំពាក្យ IMF បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “រហូតមកដល់ពេលនេះ ទោះបីជាមានសង្គ្រាមរយៈពេល ៦ ខែនៅមជ្ឈិមបូព៌ាក៏ដោយ សេដ្ឋកិច្ចពិភពលោក​ នៅតែបន្ដមានភាពធន់។

លោកស្រី Kozack បានលេីកឡេីងថា “ប៉ុន្តែភាពមិនប្រាកដប្រជា ដូចដែលយើងបាននិយាយអស់មួយរយៈពេលមកហើយ នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់”។

លោកស្រីបានកត់សម្គាល់ថា សេដ្ឋកិច្ចពិភពលោកកំពុងត្រូវបានទាញទៅក្នុងទិសដៅពីរ៖ ការប៉ះទង្គិចអវិជ្ជមាន នៃការផ្គត់ផ្គង់ពីតម្លៃថាមពល និងទំនិញកើនឡើង និងការប៉ះទង្គិចវិជ្ជមាន នៃតម្រូវការពីវដ្តបច្ចេកវិទ្យាដែលជំរុញដោយវិស័យ​ AI៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top