លោក Trump រំពឹងទុកថា សង្គ្រាមជាមួយនឹងអ៊ីរ៉ង់ នឹងបញ្ចប់ទៅបន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណ្តតិនៅអាមេរិក
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោករំពឹងថា សង្រ្គាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់នៅឆ្នាំនេះ ប្រហែលជាបន្ទាប់ ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិដែលនឹងត្រូវធ្វើឡើងនៅ សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុង ពេលទស្សនកិច្ចទៅកាន់ប្រទេសអៀរឡង់ថា ៖ វានឹងបញ្ចប់ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអាណត្តិ។ ប្រេងសាំងនឹងធ្លាក់ចុះដូចដុំថ្ម ។
លោកបាននិយាយទៀតថា៖អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងដ៏អាក្រក់។ ពួកគេកំពុងហៅឥតឈប់ឈរ។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀង។ ពួកគេត្រូវធ្វើកិច្ចព្រមព្រៀងត្រឹមត្រូវ។ ខ្ញុំនឹងមិនធ្វើកិច្ចព្រមព្រៀងដែលមិនល្អនោះទេ។
រំលឹកដែរថាកាលពីថ្ងៃទី១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់។
នៅក្រោមអនុស្សរណៈនេះ ពួកគេគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល៦០ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី១៧ខែសីហា ដើម្បីឈានដល់កិច្ចព្រមព្រៀង ចុងក្រោយប៉ុន្តែជោគវាសនានៃកិច្ចចរចា នៅតែមិនច្បាស់លាស់ បន្ទាប់ពីការកើនឡើង នៃអរិភាពរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ៕
