រដ្ឋមន្ត្រីការបរទេសតួគី អះអាងថា លោក Erdogan នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសស៊ីរីឆាប់ៗនេះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បាននិយាយកាលពី
ថ្ងៃអាទិត្យថា ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចនៅស៊ីរីក្នុងពេលឆាប់ៗនេះ
ខណៈដែលទីក្រុង ដាម៉ាស និងទីក្រុងអង់ការ៉ា ផ្លាស់ប្តូរទៅឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និង
សេដ្ឋកិច្ច។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរីបានឱ្យដឹងថា ការត្រៀមរៀបចំកំពុងដំណើរការដើម្បីបង្កើត
លក្ខខណ្ឌសមរម្យ សម្រាប់ដំណើរទស្សនកិច្ចនេះ ។
ការអះអាងដែលធ្វើឡើង ដោយលោក Fidan ដែលលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងទីក្រុង
Damascus ជាមួយប្រធានកិច្ចការបរទេសស៊ីរីលោក Asaad Hassan al-Shibani បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ។
ក្នុងជំនួបនោះ មន្ត្រីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការធ្វើឱ្យគណៈកម្មាធិការចម្រុះកម្រិតខ្ពស់មួយ
ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ ការទូត សេដ្ឋកិច្ច និងសន្តិសុខ ព្រមទាំងថាមពល ការអប់រំ វប្បធម៌ និងការ
វិលត្រឡប់របស់ជនភៀសខ្លួន។
លោក Shaibani បាននិយាយថា គណៈកម្មាធិការនេះនឹងដំណើរការក្រោមការដឹកនាំរួមគ្នា រៀបចំកិច្ចប្រជុំជាទៀងទាត់ និង
រួមបញ្ចូលលេខាធិការដ្ឋានអចិន្ត្រៃយ៍ និងគណៈកម្មាធិការតាមវិស័យឯកទេស ដើម្បីតាមដានការសម្រេចចិត្ត។
សម្រាប់ផ្នែករបស់គាត់លោក Fidan បាននិយាយថាប្រទេសទាំងពីរកំពុងបង្កើតយន្តការដើម្បីជួយសម្រួលដល់អាជីវកម្ម និងការ
វិនិយោគ ដែលគ្របដណ្តប់លើការផ្តល់ហិរញ្ញប្បទាន ទិដ្ឋាការ ប័ណ្ណការងារ និងវិញ្ញាបនប័ត្រ ដោយកត់សម្គាល់ចំណាប់អារម្មណ៍វិនិយោគិន
តួគីខ្លាំងលើថាមពល និងវាយនភណ្ឌ។
ទំនាក់ទំនងរវាងទីក្រុង Damascus និងទីក្រុងអង់ការ៉ាបានពង្រីកយ៉ាងឆាប់រហ័សចាប់តាំងពីការដួលរលំនៃអតីតរដ្ឋាភិបាលស៊ីរី
ក្នុងខែធ្នូ ឆ្នាំ២០២៤៕
