ព័ត៌មានអន្តរជាតិ

អាមេរិក​ចេញមុខរារាំងវត្តមាន នៃប្រធានផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ពី​កិច្ចប្រជុំក្រុមអ្នក​ឃ្លាំមើល របស់​អង្គការសហប្រជាជាតិ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកបានបំពានច្បាប់អន្តរជាតិ ដោយដាក់សម្ពាធលើប្រទេសអូទ្រីស ឱ្យរារាំងប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ ពីការចូលរួមក្នុងព្រឹត្តិការណ៍ ឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនៅទីក្រុងវីយែន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ឬAEOI ត្រូវបានរារាំងពីការចូលរួមក្នុងកិច្ចប្រជុំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ការលើកលែងទណ្ឌកម្មដល់គាត់។

បេសកកម្មរបស់អ៊ីរ៉ង់នៅទីក្រុងវីយែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី X កាលពីថ្ងៃចន្ទថាៈទង្វើបែបនេះបំពានលើ
កាតព្វកិច្ចរបស់ប្រទេសម្ចាស់ផ្ទះក្រោមកិច្ចព្រមព្រៀងទីស្នាក់ការកណ្តាលរវាង IAEA និងអូទ្រីស។

លោក Reza Najafi បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន បានអះអាងថា ទង្វើនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរនៃសិទ្ធិរបស់ប្រទេសនេះ ក្នុងនាមជាសមាជិក IAEA ។ ទីភ្នាក់ងារនេះមានភារកិច្ចត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែរ និងការអនុលោមតាមកាតព្វកិច្ចមិនរីកសាយភាយនុយក្លេអ៊ែរ។

សម្រាប់សហរដ្ឋអាមេរិកនៅតែទទូចថា អ៊ីរ៉ង់ត្រូវតែរុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង ដោយប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងតេហរ៉ង់ មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរឡើយ។ អ៊ីរ៉ង់​ដែល​រក្សា​ថា​ខ្លួន​បង្កើន​សារធាតុ​អ៊ុយរ៉ាញ៉ូម​សម្រាប់​តែ​គោល​បំណង​ស៊ីវិល​
បាន​និយាយ​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​សិទ្ធិ​អធិបតេយ្យប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top