កងទ័ពម្នាក់ទៀត របស់ព្រីតថេនម្នាក់ បានបង់ជីវិត នៅក្នុងប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ ព្រីតថេនបានប្រកាសថា សមាជិកនៃកងកម្លាំងប្រដាប់អាវុធម្នាក់ របស់ខ្លួនបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ក្រសួងបាននិយាយថា កងកម្លាំងយោធាបានបាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុចរាចរណ៍កាលពីថ្ងៃសៅរ៍។
ក្រសួងបាននិយាយថា គ្រួសាររបស់យោធាដែលមិនបញ្ចេញឈ្មោះត្រូវបានជូនដំណឹង និងបានស្នើសុំរយៈពេលអនុគ្រោះ មុនពេលព័ត៌មាន
លម្អិតបន្ថែមណាមួយត្រូវបានចេញផ្សាយ។
សារព័ត៌មានព្រីតថេនបានរាយការណ៍ថា ការស្លាប់នេះមិនត្រូវបានគេជឿថា ជាលទ្ធផល នៃសកម្មភាពអរិភាព ណាមួយឡើយ។ បច្ចុប្បន្ននេះ គេមិនទាន់ដឹងច្បាស់ថាតើបុគ្គលដែលចោទសួរបានបម្រើការងារអ្វីឬតួនាទីរបស់ពួកគេនៅទីណានោះទេ។
ឧបទ្ទវហេតុនេះគឺជាលើកទីពីរដែលទីក្រុងឡុងដ៍បានបញ្ជាក់ពីការស្លាប់របស់កងកម្លាំងយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ទាហានឆត្រយោងរបស់ព្រីតថេនម្នាក់បានស្លាប់នៅក្នុងខែធ្នូ នៅក្នុងអ្វីដែលក្រសួងការពារជាតិបានពិពណ៌នាថាជា គ្រោះថ្នាក់ដ៏សោកនាដកម្ម ក្នុងអំឡុងពេលនៃការហោះហើរសាកល្បងនៃយន្តហោះគ្មានមនុស្សបើកថ្មីរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
