រយៈពេល ៨ខែ ឱនភាពពាណិជ្ជកម្ម របស់អ៊ីស្រាអែល កើនឡើង ១៣,៥ ភាគរយ ដល់ ៣៣,៨ ពាន់លានដុល្លារអាមេរិក
យេរូសាឡឹម៖ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសអ៊ីស្រាអែល បានឧ្យដឹងថា ឱនភាពពាណិជ្ជកម្មទំនិញរបស់ប្រទេសនេះបានកើនឡើង ១៣,៥ ភាគរយធៀបនឹងឆ្នាំមុន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦។
យោងតាមទិន្នន័យបានឱ្យដឹងថា ឱនភាពនេះបានកើនឡើងដល់ ១០៣,១ ពាន់លានស៊ីគែល (ប្រហែល ៣៣,៨ ពាន់លានដុល្លារអាមេរិក) ក្នុងអំឡុងខែមករាដល់ខែសីហា ដែលកើនឡើងពីចំនួន ៩០,៨ ពាន់លានស៊ីគែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបញ្ជាក់ថា ការនាំចេញបានធ្លាក់ចុះ ៣,៥ ភាគរយធៀបនឹងឆ្នាំមុន មកនៅត្រឹម ១២៥,២ ពាន់លានស៊ីគែល ដែលបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំង នៃការលក់ពេជ្រ ខណៈដែលការនាំចូលបានកើនឡើង ក្នុងអត្រាប្រហាក់ប្រហែលគ្នា។
ការិយាល័យស្ថិតិបានលើកឡើងថា ការកើនឡើងនៃគម្លាតឱនភាពនេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃការនាំចេញសរុប រួមជាមួយនឹងតម្រូវការដ៏ខ្លាំងក្លាសម្រាប់វត្ថុធាតុដើមឧស្សាហកម្ម ទំនិញប្រើប្រាស់ និងទំនិញវិនិយោគ ដែលកត្តាទាំងនេះរួមបញ្ចូលគ្នាបានធ្វើឱ្យតម្រូវការចំណាយលើការនាំចូលលើសពីចំណូលនៃការនាំចេញ ហើយធ្វើឱ្យអតុល្យភាពពាណិជ្ជកម្មកាន់តែធំឡើងថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
