ប្រទេសចិន ទទួលបានភ្ញៀវទេសចរ បរទេសចំនួន ២៣ លាននាក់ ដែលមិនត្រូវការទិដ្ឋាការ ក្នុងរយៈពេល ៨ ខែនេះ
បរទេស៖ ប្រទេសចិនបានកត់ត្រាការចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ (visa-free) របស់ជនបរទេសចំនួន ២៣,៧២ លាននាក់ ដែលកើនឡើង ២៦,៨% បើធៀបនឹងឆ្នាំមុន និងស្មើនឹង ៧៧,៦% នៃការមកដល់របស់ជនបរទេសសរុប។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា សារព័ត៌មាន Global Times បានរាយការណ៍ថា អាជ្ញាធរអន្តោប្រវេសន៍របស់ចិនបានកត់ត្រាការធ្វើដំណើររបស់អ្នកដំណើរទាំងចូល និងចេញចំនួន ៤៩៩ លានជើងក្នុងអំឡុងពេលនេះ ដែលកើនឡើង ៨,៧% បើធៀបនឹងឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ថា មន្ត្រីម្នាក់មកពីស្ថាប័នគ្រប់គ្រងអន្តោប្រវេសន៍ជាតិ (National Immigration Administration) បានបញ្ជាក់ថា វិធានការថ្មីៗនេះបានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនបរទេសក្នុងការមកទស្សនាប្រទេសចិន ដោយបានកាត់បន្ថយពេលវេលាសម្រាប់នីតិវិធីត្រួតពិនិត្យអ្នកដំណើរនៅតាមច្រកចូលយ៉ាងច្រើន។
រដ្ឋាភិបាលចិនមានផែនការបន្តកែលម្អគោលនយោបាយអន្តោប្រវេសន៍ និងនីតិវិធីត្រួតពិនិត្យនៅតាមព្រំដែន ព្រមទាំងលើកកម្ពស់សេវាកម្មរបស់រដ្ឋាភិបាល និងពន្លឿននីតិវិធីត្រួតពិនិត្យសម្រាប់ភ្ញៀវទេសចរ៕
ប្រែសម្រួលៈ ណៃ តុលា
