រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានដកតំណែងយ៉ាងទាន់ហន់
បរទេស៖ លោក Purbaya Yudhi Sadewa ដែលត្រូវបានដកចេញពីតំណែង ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស ឥណ្ឌូណេស៊ី នៅសប្តាហ៍នេះ បានថ្លែងកាលពីថ្ងៃអង្គារថា លោកមានអារម្មណ៍មិនសប្បាយ ចិត្តចំពោះការដកតំណែងនេះ ប៉ុន្តែក៏បានត្រៀមចិត្តទុកជាមុនខ្លះៗចំពោះការសម្រេចចិត្តបែបនេះដែរ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានសម្រេចចិត្តដកលោក Purbaya ចេញពីតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុយ៉ាងទាន់ហន់កាលពីថ្ងៃចន្ទ និងបានតែងតាំងអនុប្រធានរបស់គាត់គឺលោក Suahasil Nazara ឱ្យកាន់តំណែងកំពូលផ្នែកហិរញ្ញវត្ថុនេះ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យទីផ្សារមានការភ្ញាក់ផ្អើល ប៉ុន្តែក៏ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីស្តារទំនុកចិត្តឡើងវិញលើគោលនយោបាយសារពើពន្ធផងដែរ។
បន្ទាប់ពីពិធីផ្ទេរតំណែង ដ៏ខ្លីមួយនៅក្រសួងហិរញ្ញវត្ថុ លោក Purbaya បានប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលដំណឹង អំពីការដកតំណែងរបស់លោកតាមរយៈការហៅទូរស័ព្ទពីលោក Prasetyo Hadi ដែលជាអ្នកនាំពាក្យរបស់ប្រធានាធិបតី កាលពីថ្ងៃចន្ទ។
គេបានឃើញលោក Purbaya ទទួលទូរស័ព្ទ និងចាកចេញពីកិច្ចប្រជុំសភា នៅពាក់កណ្តាលទី នៅប៉ុន្មានម៉ោងមុនពេល ដែលលោក Suahasil ស្បថចូលកាន់តំណែង។
ប្រែសម្រួល: ណៃ តុលា
