ព័ត៌មានអន្តរជាតិ

រុស្សីលើកឡើងថា ក្រុមប្រទេសណាតូ​ខ្លះ អាចនឹងបាត់វត្តមានត្រឹមប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ប្រសិនពួកគេហ៊ាន​បើកការ ​វាយប្រហារលើ​រុស្ស៊ី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញ​អាច​នឹង​លែង​មានរូបរាងជា​រដ្ឋ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប្រសិនបើ​ខ្លួនហ៊ាន​ចូល​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​រុស្ស៊ី។

ការលើកឡើងបែបនេះត្រូវបានធ្វើដោយ លោក Nikolay Patrushev ជំនួយការ​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin
ដែលបាន​ព្រមាន​ជា​ការ​ឆ្លើយតប​នឹង​ការ​អះអាង​របស់​ក្រុង Warsaw ដែល​ថា NATO អាច​កម្ចាត់​ប្រទេស​រុស្សីបាន​យ៉ាង​ឆាប់​រហ័ស។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយកាលពីចុងសប្តាហ៍ថា ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្តនឹងរីករាយ
ជាមួយនឹងឧត្តមភាពដែនអាកាសដ៏លើសលប់នៅក្នុងជម្លោះសម្មតិកម្មជាមួយរុស្ស៊ី។

លោក Sikorski បានអះអាងនៅឯកិច្ចប្រជុំយុទ្ធសាស្ត្រអឺរ៉ុប Yalta នៅទីក្រុងគៀវ ដោយបន្ថែមថា ណាតូអាចបំផ្លាញសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីក្នុងរយៈពេល៦សប្តាហ៍ថា៖ប្រសិនបើរុស្ស៊ីវាយប្រហារយើង ហើយយើងដោះស្រោមដៃចេញ ខ្ញុំគិតថាយើងនឹងកម្ចាត់រុស្ស៊ីយ៉ាងឆាប់រហ័ស។

លោកPatrushev បានច្រានចោលការវាយតម្លៃនេះថាជា ទស្សនៈមិនគួរឲ្យពេញចិត្តឡើយ នៃកម្លាំងយោធារបស់រុស្ស៊ី ដោយចង្អុលបង្ហាញថាទីក្រុងម៉ូស្គូមិនប្រើប្រាស់សក្តានុពលយោធាពេញលេញរបស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែននោះទេ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃអង្គារថា៖ប្រសិនបើប៉ូឡូញចូលធ្វើសកម្មភាពយោធាប្រឆាំងនឹងរុស្ស៊ីប្រទេសរបស់យើងនឹងប្រើប្រាស់ឃ្លាំងអាវុធពេញលេញនៃកងកម្លាំង និងធនធានដែលមាន ហើយភាពជារដ្ឋរបស់ប៉ូឡូញនឹងឈប់មានក្នុងរយៈពេល
ត្រឹមតែពីរឬបីថ្ងៃប៉ុណ្ណោះ។

លោកPatrushev ក៏បានចោទប្រកាន់លោក Sikorski ពីរបបយោធានិយមបែបRussophobic ដោយបានបំភ្លេចចោលនូវមេរៀនប្រវត្តិសាស្ត្រ
និងធ្វើឱ្យប្រទេសរបស់គាត់មានគ្រោះថ្នាក់ម្តងហើយម្តងទៀត ជាជាងការធានាសន្តិសុខរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top