ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បេីកការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ភស្តុភាររបស់អ៊ុយក្រែន​ ក្រោយផ្អាកការវាយ ប្រហារលេីហេដ្ឋារចនាសម្ព័ន្ធថាមពល

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី​ បានប្រកាសថា កងកម្លាំងរុស្ស៊ី​ បានបើកការវាយប្រហារ ជាក្រុមដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក នៅពេលយប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់អ៊ុយក្រែន។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅនៃការវាយប្រហារទាំងនោះរួមមាន មជ្ឈមណ្ឌលភស្តុភារមួយកន្លែងដែលប្រើប្រាស់សម្រាប់ស្តុកទុក និងចែកចាយសម្ភារៈយោធាពីបរទេសនៅតំបន់ Velikaya Balka ក្នុងតំបន់ Odesa, កប៉ាល់ដឹកទំនិញស្ងួត និងកប៉ាល់ដឹកអ្នកដំណើរ នៅកំពង់ផែ Chornomorsk ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅភាគខាងលិចអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់​ សម្រាប់ដឹកជញ្ជូនសម្ភារៈយោធា។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ​ បានឱ្យដឹងទៀតថា កងកម្លាំងរុស្ស៊ី​ ក៏បានស្ទាក់ចាប់យន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែនចំនួន ២២២គ្រឿង នៅតាមតំបន់ជាច្រើនផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top