ប្រធានគណៈកម្មការអឺរ៉ុប បញ្ជូនថវិកាជិត៤ពាន់លានដុល្លារ ភ្លាមទៅឲ្យអ៊ុយក្រែន ក្រោយសន្ទនាគ្នាជាមួយនឹងលោក Zelensky
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សហភាពអឺរ៉ុប បានបញ្ចេញទឹកប្រាក់ចំនួន៣,៣ពាន់លានអឺរ៉ូ ឬប្រមាណជា៣,៨ពាន់លានដុល្លារផ្សេងទៀត ដល់អ៊ុយក្រែនបន្ទាប់ពីការហៅទូរស័ព្ទ
រវាងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងទីក្រុងគៀវ ប្រឈមនឹងករណី ពុករលួយថ្មីៗ នៅក្នុងប្រព័ន្ធទឹកប្រាក់ចំនួន២៧ពាន់លានដុល្លារ នៅក្នុងថវិកាការពារជាតិរបស់ខ្លួន ។
លោកស្រីVon der Leyen បានប្រកាសពីការបង់ប្រាក់កាលពីថ្ងៃព្រហស្បតិ៍ភ្លាមៗបន្ទាប់ពីបាននិយាយជាមួយលោក Zelensky ។ លោកស្រីបាន និយាយថា សហភាពអឺរ៉ុបបានផ្តល់ថវិកាជិត ១៥ ពាន់លានអឺរ៉ូ រួចមកហើយទៅដល់ក្រុងគៀវក្នុងឆ្នាំនេះ ហើយបានសន្យាថា នឹងមានច្រើនទៀត ដែលត្រូវផ្តល់ឲ្យ។
ក្នុងពេលជាមួយគ្នានេះ លោកស្រីបានទទួលស្គាល់ថាសភាអ៊ុយក្រែនមិនទាន់បានអនុម័តកំណែទម្រង់ប្រឆាំងអំពើពុករលួយ ប្រព័ន្ធយុត្តិធម៌ សារពើពន្ធ និងថាមពលបៃតង ដែលទាមទារដើម្បីដោះសោការផ្តល់មូលនិធិបន្ថែម របស់សហភាពអឺរ៉ុបនៅឡើយទេ។
គណៈកម្មការអឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃសុក្រថាប្រាក់ចំនួន ៣,៣ពាន់លានអឺរ៉ូត្រូវបានបញ្ចេញ ។ ការទូទាត់នេះគឺជាជំនួយការពារជាតិទី៤ហើយ ក្រោមការផ្តល់ប្រាក់កម្ចីគាំទ្រ អ៊ុយក្រែន៩០ពាន់លាន
អឺរ៉ូរបស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប និងប្រទេសជាសមាជិក របស់ខ្លួនបាននិយាយថា ពួកគេបានផ្តល់ជំនួយសរុបចំនួន ២២៤,៥ ពាន់លានអឺរ៉ូដល់អ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២។
គួរឲ្យដឹងដែរថាការទូទាត់ចុងក្រោយបំផុត បានកើតឡើងនៅពេល ដែលក្រុងកៀវស្វែងរកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ដើម្បីគ្របដណ្តប់គម្លាតថវិកាការពារជាតិដ៏ធំ៕
