ផ្ទុះគ្រាប់នៅទីតាំងទ័ព ស៊ុយអែត មួយកន្លែងរបួសច្រើននាក់ មិនទាន់ប្រកាសពីមូលហេតុ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មនុស្ស៧នាក់បានរងរបួសនៅក្នុងការផ្ទុះ មួយនៅឯកន្លែងបាញ់ ប្រហារយោធាមួយនៅភាគខាងលិចប្រទេស ស៊ុយអែត ដោយ៥នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
ដោយដកស្រង់ចេញពីរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងទៀត ឧបទ្ទវហេតុនេះកើតឡើង នៅជិតទីក្រុង Karlsborg បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមឪពុកម្តាយដែលភ័យ
ខ្លាចថាទាហានវ័យក្មេងអាច ស្ថិតក្នុងចំណោមជនរងគ្រោះ មុនពេលដែលមន្ត្រីបានបំភ្លឺ ថាអ្នកដែលរងរបួសគឺជាបុគ្គលិក កងកម្លាំងប្រដាប់អាវុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងប្រដាប់អាវុធស៊ុយអែតបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅទីតាំងបាញ់សាកល្បងគ្រាប់ពិត Kraks ភ្លាមៗបន្ទាប់ពីម៉ោង៤ល្ងាច ដោយ
បានធ្វើឱ្យមនុស្សមួយចំនួនរងរបួស ខ្លះរបួសធ្ងន់ ដោយបន្ថែមថាឧប្បត្តិហេតុកំពុងត្រូវបានស៊ើបអង្កេត។
ទូរទស្សន៍សាធារណៈជាតិ SVT បានរាយការណ៍ថា បុរស៧នាក់ក្នុងវ័យ២០និង៣០ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រួមទាំងម្នាក់ដោយឧទ្ធម្ភាគចក្រ។ ៥នាក់កំពុងត្រូវបានព្យាបាលរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាម
កំហែងដល់អាយុជីវិត ត្រូវបានគេរាយការណ៍ថា កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ចំណែកពីរនាក់ទៀតរងរបួសស្រាល។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះអាជ្ញាធរមានបានធ្វើការប្រកាសជាផ្លូវការអំពីមូលហេតុដែលបណ្តាលឱ្យឧប្បត្តិហេតុនេះឡើយប៉ុន្តែប្រភពខ្លះជឿជាក់ថាការផ្ទុះមួយបានកើតឡើងទាក់ទងនឹងការបោសសម្អាត
គ្រាប់មិនទាន់ផ្ទុះនៅត្រង់ចំណុចទីតាំងនោះ៕
