ព័ត៌មានអន្តរជាតិ

ក្រុមបះបោរ វាយប្រហារក្បួនរថយន្តដឹកក្រុមអ្នកស្ម័គ្រចិត្ត ការពារទឹកដីថៃ ក្នុងខេត្ត Narathiwat បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៦នាក់ទៀតរបួស‎

បរទេស: មនុស្ស ២ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ដែលគេសង្ស័យបានវាយប្រហារដោយការស្ទាក់វាយ ប្រហារទៅលើក្បួនរថយន្តដឹកក្រុមអ្នកស្ម័គ្រចិត្តការពារទឹកដី (Territorial Defence Volunteers) នៅក្នុងស្រុក Sukhirin ខេត្ត Narathiwat ប្រទេសថៃកាលពីរសៀលថ្ងៃសុក្រ។

‎យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថាការវាយប្រហារនេះបានកើតឡើងនៅភូមិទី ២ (Moo 2) ក្នុងឃុំ Rom Sai ដែលគេរាយការណ៍ថាមានការដាក់គ្រាប់បែកមុនពេលមានការផ្ទុះអាវុធ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sukhirin ដើម្បីទទួលការព្យាបាល។

‎កងកម្លាំងសន្តិសុខបានបិទខ្ទប់តំបន់នោះ ហើយកំពុងបន្តប្រតិបត្តិការដើម្បីធានាសុវត្ថិភាពនៅកន្លែងកើតហេតុ និងស៊ើបអង្កេតលើការវាយប្រហារនេះ។

‎សូមជម្រាបថា ក្បួនរថយន្តដឹកកងកម្លាំងស្ម័គ្រចិត្តការពារទឹកដី (Rangers) ត្រូវបានវាយប្រហារ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលគេសង្ស័យបានដាក់គ្រាប់បែកនៅក្បែរផ្លូវ រួចបើកការបាញ់ប្រហារតែម្តង។

‎‎ប្រែសម្រួល: ណៃ តុលា

To Top