ព័ត៌មានអន្តរជាតិ

‎ប្រធានាធិបតីបារាំង រុស្ស៊ីកំពុងបង្កើនយុទ្ធនាការ វាយប្រហារចម្រុះប្រឆាំងនឹងអឺរ៉ុប និងបារាំង‎

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងបង្កើនយុទ្ធនាការវាយប្រហារ ចម្រុះរបស់ខ្លួនប្រឆាំងនឹងអឺរ៉ុប និងបារាំង ដោយលោកក៏សន្យាថានឹងមានការឆ្លើយតបវិញផងដែរ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Macron បានប្រាប់សន្និសីទសារព័ត៌មានថា លោកបានបញ្ជាឱ្យរដ្ឋាភិបាល របស់លោករៀបចំផែនការមួយ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រឆាំង នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារតាមអ៊ីនធឺណិត។

‎លោក Macron បាននិយាយបន្ទាប់ពីបានជួបជាមួយមេដឹកនាំគណបក្សនយោបាយនៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីការអភិវឌ្ឍអន្តរជាតិថា “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការគំរាមកំហែង ជាពិសេសការគំរាមកំហែងចម្រុះរបស់រុស្ស៊ី ដែលអឺរ៉ុប និងបារាំងកំពុងប្រឈមមុខ គឺបានកើនឡើង”។

‎លោក Macron បាននិយាយទៀតថា ទីក្រុងមូស្គូបានព្យាយាម បំភិតបំភ័យអឺរ៉ុប និងបំបែកការប្តេជ្ញាចិត្តរបស់ទ្វីបអឺរ៉ុប ក្នុងការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។

‎ប្រែសម្រួលៈ ណៃ តុលា

To Top